កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្មោះ​ខ្មែរ​ស្ថិតនៅលើ​ស្នាម​សាក់​របស់ Ibrahimovicសម្រាប់​យុទ្ធនា​កា​រ​ WFP
16, Feb 2015 , 11:32 am        
រូបភាព
ដោយ: រួបរួម
មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ​ដែល​កីឡាករ ZlatanIbrahimovicនៃ​ក្លិប Paris Saint Germainបាន​ដោះអាវ​របស់ខ្លួន បន្ទាប់ពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ក្រុម Caen នា​ការប្រកួត​លី​ក Ligue 1 របស់​បារាំង កាលពី​ថ្ងៃ​សៅរ៍។ ការ​ដោះអាវ​របស់​ខ្សែប្រយុទ្ធ​ស៊ុយអែត​រូបនេះ គឺ​ដើម្បី​បង្ហាញ​ស្នាម​សាក់​បណ្តោះអាសន្ន​របស់ខ្លួន​ក្នុង​យុទ្ធនា​ការគាំទ្រ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ។ នៅលើ​ស្នាម​សាក់ មានឈ្មោះ​មនុស្ស​ប្រមាណ៥០នាក់​ដែល​រងគ្រោះ​ដោយ​ការអត់ឃ្លាន ហើយ​អ្វីដែល​គួរ​ឲ្យ​កត់​ស​ម្គា​ត់ គឺ​ឃើញ​មានឈ្មោះ​ជា​ភាសា​ខ្មែរ​ចំនួន២ផងដែរ គឺ «លីដា និង​ឈើ​យ»។



យោងតាម​គេហទំព័រ football.fr កីឡាករ ZlatanIbrahimovicបាន​ចូលរួម​ក្នុង​យុទ្ធនាការ​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (WFP) ដោយ​មិន​គិតពី​ប្រាក់កម្រៃ​នោះឡើយ។ ការ​ដោះអាវ​របស់ ZlatanIbrahimovicបាន​នាំ​ឲ្យ​គេ​ទទួល​កាត​លឿង ហើយ​រូបគេ​ត្រូវ​អវត្តមាន​នា​ការប្រកួត​ជាមួយ​ក្លិប Monaco នា​ថ្ងៃទី១ ខែ​មិនា។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ ដោយមាន​ការចូលរួម​ពី​តំណាង​អង្គការ WFP ប្រចាំ​ប្រទេស​បារាំង បាន​និយាយថា៖ «អ្វីដែល​បានកើត​ឡើង​កាលពី​ម្សិលមិញ មិនមាន​ជា​រឿង​គិតទុក​មុន​នោះឡើយ ប៉ុន្តែ​ខ្ញុំ​ពិតជា​រីករាយ​ណាស់។ នៅ​រាល់​ពេលដែល​អ្នក​លឺ​ពី​ឈ្មោះ Ibrahimovicអ្នក​ក៏​នឹង​គិត​ទៅដល់​ឈ្មោះ​ពួកគាត់​ផងដែរ [ឈ្មោះ​ដែល​សាក់​លើ​ខ្លួន]» ។

ការ​ដោះអាវ​ជាច្រើន​នាទី គេ​មើលឃើញ​មានឈ្មោះ​ដែល​សរសេរ​ជាច្រើន​ភាសា ដែល​ក្នុងនោះ​មានឈ្មោះ​ខ្មែរ «ឈើ​យ» «លីដា» និង​ឈ្មោះ​ផ្សេងទៀត ដូចជា «Carmen, Mariko, Antoine, Siatta, Rahma»។ឈ្មោះ​ទាំងអស់​មាន​ចំនួន៥០នាក់ ដែល​អ្នក​ទាំងនោះ សុទ្ធ​ជា​ជន​ដែល​បាន​ជួប​គ្រោះ​ទុ​រ​ភឹ​ក្ស។

នេះ​ជាការ​ចូលរួម​របស់ Ibrahimovicក្នុង​គម្រោង «805 Million Names» របស់ WFP ។ កីឡាករ​រូបនេះ បាន​និយាយថា៖ «គ្មាន​អ្វីដែល​គ្រោះថ្នាក់​ជាងការ​​អត់ឃ្លាន​នោះឡើយ ពីព្រោះ​មិនមែន​មានតែ​ម្នាក់ ឬ​ពីរ​នាក់​ទេ ពោល​គឺមាន​រហូតដល់​ទៅ៨០៥លាន​នាក់។ ប្រសិនបើ​ខ្ញុំ​អាចដាក់​ឈ្មោះ​ពួកគាត់​បាន​ទាំងអស់ ខ្ញុំ​ច្បាស់​ជា​ធ្វើ»៕

ទស្សនាវីដេអូ





© រក្សាសិទ្ធិដោយ thmeythmey.com