កីឡាអន្តរជាតិ
អន្តរជាតិ
A320៖ អ្នកកាសែត​កីឡា​អ៊ីរ៉ង់២នាក់​ដែល​វិល​ពី​មើល​ជំនួប Clasico ស្ថិត​ក្នុងចំណោម​អ្នកស្លាប់
26, Mar 2015 , 11:56 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ បាន​អះអាងថា អ្នកកាសែត​កីឡា​អ៊ីរ៉ង់​ពីរ គឺ​លោក Milad Hojjatoleslami នៃ​ទីភ្នាក់ងារ​ព័ត៌មាន Tasnim និង​លោក Hassein Javadi អ្នកយកព័ត៌មាន​រប​ស់កា​សែត Vatan-e Emruz Daily ស្ថិតក្នុង​ចំណោម​មនុស្ស១៥០នាក់​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ក្រុមហ៊ុន​អាល្លឺម៉ង់ Germanwings នៅ​តំបន់ Alps ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ។



យន្តហោះ​បាន​ធ្លាក់​ក្នុង​ដំណើរ​ពី​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​ទៅកាន់​ក្រុង Dusseldorf ប្រទេស​អាល្លឺម៉ង់។ អ្នកកាសែត​អ៊ឺ​រ៉ង់​ទាំងពីរ បាន​ចុះ​ទៅយក​ព័ត៌មាន​នៃ​ជំនួប Clasico រវាង Barcelona និង Real Madrid ហើយ​បន្ទាប់​មកពី​គេ​ត្រូវ​បន្តដំណើរ​ទៅកាន់​ទីក្រុង​វី​យ៉ែ​ន ប្រទេស​អូទ្រីស​ដើម្បី​មានការ​ប្រកួត​រវាង​អ៊ីរ៉ង់ និង​ស៊ី​លី៕



© រក្សាសិទ្ធិដោយ thmeythmey.com