កីឡាអន្តរជាតិ
Floyd ចំណាយ ២៥ ០០០ ដុល្លារ​ទិញ​ឧបករណ៍​ការពារ​ធ្មេញ​នៅពេល​ប៉ះ​Pacquiao
20, Apr 2015 , 8:15 pm        
រូបភាព
ដោយ:

 
កីឡាករ FloydMayweather កំពុង​ត្រៀមលក្ខណៈ​គ្រប់បែបយ៉ាង ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ដ៏​ធំ​ក្នុង​អាជីព​របស់គេ ដែល​រូបគេ​នឹងត្រូវ​ប្រ​កូត​ជាមួយ​កីឡាករ​អាស៊ី Manny Pacquiao នៅ​ថ្ងៃទី ២ ខែឧសភា ខាងមុខនេះ។ ក្នុងចំណោម​ត្រៀមខ្លួន​ជាច្រើន កីឡាករ Floyd ក៏បាន​ចំណាយ​ប្រាក់ ២៥ ០០០ ដុល្លារ ដើម្បី​ទិញ​ឧបករណ៍​ការពារ​ធ្មេញ សម្រាប់​ប្រើ​ក្នុង​កម្មវិធី​ប្រកួត​ដ៏​ធំ​នោះ​ផងដែរ។



យោងតាម CNBC បាន​ដកស្រង់​សំដី​គ្រូពេទ្យ​ធ្មេញ​របស់ Floyd គឺ​លោក Lee Gause ថា មកដល់ពេលនេះ​លោក​បាន​ផលិត​ឧបករណ៍​ការពារ​ធ្មេញ សម្រាប់​កីឡាករ Floyd Mayweather ដែល​ឧបករណ៍​នេះ ធ្វើឡើង​ពី​ត្បូង និង​ដុំ​មាស និង​ធាតុ​ផ្សំ​រឹងមាំ​ជាច្រើន​ទៀត ដែលមាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ២៥ ០០០ ដុល្លារ។

ស្ថិតក្នុង​វ័យ៣៨ ឆ្នាំ​Floyd Mayweatherគឺជា​កីឡាករ​ប្រដាល់​សាកល​ដែល​ប្រកួត​មិនដែល​ចាញ់ និង​ជា​ម្ចាស់​ជើងឯក​ពិភពលោក៥ សម័យ។ ដើម្បី​ឲ្យ​សក្ដិសម​នឹង​កេរ្តិ៍ឈ្មោះ​នេះ នឹង​សមស្រប​ទៅនឹង​ការប្រកួត​ប្រចាំ​សតវត្ស​ផង​នោះ លោក​ទន្ត​បណ្ឌិត​Gauseនិង​ក្រុមការងារ​របស់គាត់​បា​ន​នៅ​ធ្វើការ​យ៉ាង​ហ្មត់ចត់ ដើម្បី​ប្រាកដថា ឧបករណ៍​ការពារ​ធ្មេញ​របស់ Floydត្រូវបាន​ផលិតឡើង​ដោយ​ល្អឥតខ្ចោះ​និង​មាន​ផាសុខភាព​ទៀតផង។

សំបុត្រ​ចូល​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​នៅ​ថ្ងៃទី ២ ខែឧសភា​នេះ មានតម្លៃ​ជា​មធ្យម ១០ ១២២ដុល្លារ​នៅក្នុង​ទីផ្សារ​លក់​បន្ត​ហើយ​សម្រាប់​កៅអី​នៅខាងមុខ​ជុំវិញ​សង្វៀន​គឺមាន​តម្លៃ ៦៧ ០០០ ដុល្លារ។

បើ​យោងតាម​ការប៉ាន់ស្មាន​មួយ Mayweatherអាច​ទទួលបាន​ប្រាក់ ១២០លាន​ដុល្លារ​ពី​ការប្រកួត​នេះ ដែល​វា​នឹង​អាច​រក្សា​តំណែង​របស់គាត់​ជា​អត្ត​ព​លិ​ក​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក។ខណៈពេលដែល Mayweatherបានទទួល​បាន​ប្រា​ក់ជាង ៤០០លាន​ដុល្លារ ពីលើ​សង្វៀន​ប្រដាល់ ចាប់តាំងពី១៩៩៦ មក៕


© រក្សាសិទ្ធិដោយ thmeythmey.com