កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Lingard សម្ញែង​រថយន្ត Bentley តម្លៃ​ប្រមាណ​២៥​ម៉ឺន​ដុល្លារ​នៅ​ផ្សារ​ទំនើប​
01, Apr 2017 , 7:59 am        
រូបភាព
 
​ខ្សែបម្រើ​វ័យក្មេង​របស់ Manchester United កីឡាករ Jesse Lingard សម្ញែង​រថយន្ត​ថ្មី​ម៉ាក Bentley Continental GT តម្លៃ​ជិត​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។​


​បើតាម​ការចុះផ្សាយ​រប​ស់ Daily Mail កាលពី​ថ្ងៃទី​៣០​ខែមីនា កីឡាករ​ដែល​កំពុង​លេង​ឡើង​ជើង និង​តែងតែ​បង្ហាញខ្លួន​ឲ្យ​បិសាច​ក្រហម Man Utd និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្នុង​រយៈពេល​១៨​ខែ​ចុង​ក្រោយនេះ ត្រូវបាន​គេ​ឃើញ​បើករថយន្ត​ទំនើប​ម៉ាក Bentley Continental GT តម្លៃ​ជាង​២​សែន​ដុល្លារ​នៅឯ​ផ្សារ​ទំនើប​មួយកន្លែង​។​
  
 
​នេះ​ក៏​ជា​លើក​ទី​២​ផងដែរ ដែល​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស វ័យ​២៤​ឆ្នាំ​ដែល​បណ្តុះបណ្តាល​ចេញពី​ថ្នាល​យុវជន​របស់ Man Utd ត្រូវបាន​គេ​ប្រទះឃើញ​ជិះ​រថយន្ត​ម៉ាក Range Rover Sport SVR ទៅ​ញាំ​អាហា​ពេលព្រឹក​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សប្តាហ៍​នេះដែរ​។​
  
 
​សព្វថ្ងៃ Jesse Lingard មាន​រថយន្ត​ប្រើប្រាស់​ផ្ទាល់ខ្លួន​រហូតដល់​ទៅ​៣​គ្រឿង ដូចជា Bentley Continental GT ម៉ាក Range Rover Sport SVR និង Mercedes C63S​។​
  
 
Lingard បង្ហាញខ្លួន​ឲ្យ​ក្រុម​បិសាច​ក្រហម​២៧​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​។ ខ្សែបម្រើ​វ័យក្មេង​រូបនេះ​ក៏​កំពុង​ចរចា​កិច្ចសន្យា​ថ្មី​ជាមួយ Man Utd ដោយ​រំពឹងថា​នឹង​ទទួលបាន​ថ្លៃឈ្នួល​ខ្ពស់ជាង​បច្ចុប្បន្ន​នេះដែរ​៕
 
 
 







Tag:
 បាល់ទាត់​
  Jesse Lingard
  រថយន្ត​ទំនើប
© រក្សាសិទ្ធិដោយ thmeythmey.com