កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​សម្ញែង​លុយ​ដែល​ភ្នាល់​ឈ្នះ Mayweather ចង់​ទិញ​ក្លិប​បាល់បោះ LA Lakers
09, May 2017 , 8:39 am        
រូបភាព
អ្នកប្រដាល់ Mayweather ចាប់ដៃជាមួយនាយកប្រតិបត្តិក្លិបបាល់បោះ LA Laker លោក Magic Johnson
អ្នកប្រដាល់ Mayweather ចាប់ដៃជាមួយនាយកប្រតិបត្តិក្លិបបាល់បោះ LA Laker លោក Magic Johnson
Floyd Mayweather បង្ហាញ​អារម្មណ៍​ចង់​ទិញ​ក្លិប​បាល់បោះ​មួយ​ក្នុង​ក្របខ័ណ្ឌ NBA ខណៈដែល​កំពូល​អ្នក​ប្រដាល់​មិនដែល​ចាញ់​របស់​អាមេរិក​រូប​នេះ បាន​បើក​ការចរចា​ជាមួយ​អតីត​តារា​បាល់បោះ Magic Johnson ដែល​បច្ចុប្បន្ន​ជានា​យក​ប្រតិបត្តិ​ក្លិប Los Angeles Lakers​។​



​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៤​ស្ថាប័ន​ដែល​ប្រកាស​ចូលនិវត្តន៍​ពី​កីឡាប្រដាល់​កាលពី​ឆ្នាំ​២០១៥ បាន​បង្វែ​ចំណាប់អារម្មណ៍​របស់ខ្លួន​ទៅលើ​វិស័យ​កីឡាបាល់បោះ​វិញ​ម្តង​។ Mayweather បាន​បង្ហោះ​រូប​មួយ​សន្លឹក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​អតីត​វីរបុរស​បាល់បោះ NBA និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​ក្លិប Los Angeles Lakers លោក Magic Johnson ជុំវិញ​ការចរចា​ទិញ​ក្លិប​បាល់បោះ​នៃ​ក្របខណ្ឌ​កំពូល​របស់​អាមេរិក​នេះ​។​





«​ខ្ញុំ​ទើបតែ​បាន​ជួបចរចារ​ដ៏​ធំ​មួយ​ជាមួយ Magic Johnson​។ វា​ជា​ពេល​សម្រាប់​ខ្ញុំ​ដើម្បី​ទិញយក​ក្រុម​បាល់បោះ​មួយ​ក្នុង​ក្របខណ្ឌ NBA​។ ប្រសិនបើ​អ្នក [Magic Johnson] ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការលក់​ក្រុម​របស់​អ្នក​មក​ឲ្យ​ខ្ញុំ សូម​ទាក់ទង​ជាមួយនឹង​ខ្ញុំ​មក​» នេះ​ជា​សារ​ខ្លី​ដែល Mayweather បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​៤ ខែឧសភា កន្លងទៅ​។​

​សូមបញ្ជាក់ថា កំពូល​អ្នក​ប្រដា​ល់វ័យ​៤០​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក ជាមួយនឹង​ប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក​នៅលើ​ភ្លៅ​ក្នុង​យន្តហោះ​ផ្ទាល់ខ្លួន​លើ​បណ្តាញ​សង្គម Instagram ផងដែរ ដោយ​អួតថា​ប្រាក់​ទាំងនោះ​បានមកពី​ការ​ភ្នាល់​កីឡាបាល់បោះ NBA




Tag:
 ​កីឡាបាល់បោះ​
  NBA
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com