កីឡាអន្តរជាតិ
អន្តរជាតិ
ករណី Sala៖ ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​សាកសព​មួយ​នៅក្នុង​បំណែក​យន្តហោះ​
04, Feb 2019 , 11:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​អ្នកស្រាវជ្រាវ​អង់គ្លេស នា​ថ្ងៃ​ចន្ទ បាន​អះអាងថា ពួកគេ​បាន​រកឃើញ​សាកសព​មួយ​នៅក្រោម​បាតសមុទ្រ ក្នុង​បំណែក​យន្តហោះ ដែល​បាន​ផ្ទុក​កីឡាករ​បាល់ទាត់​អា​ហ្ស​ង់​ទីន Emiliano Sala និង​ពី​ឡុ​ត​ឈ្មោះ David Ibbotson​។



​វីដេអូ​ពី​ប្រព័ន្ធ ROV (Remotely Operated Vehicle) បានបង្ហាញ​ឲ្យ​ឃើញ​បំណែក​យន្តហោះ​នៅ​បាតសមុទ្រ​បរិវេណ​កោះ Channel ហើយ​នៅក្នុង​នោះ មាន​សាកសព​មួយ​។ នេះ​បើតាម​ការអះអាង​របស់​ភ្នាក់ងារ​ស៊ើបអង្កេត​គ្រោះថ្នាក់​ផ្លូវអាកាស (AAIB) របស់​អង់គ្លេស​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។

​យន្តហោះ​ដែល​ដឹក Sala ក្នុង​ដំណើរ​ពី​ក្រុង Nantes ទៅ Cardiff បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២១ ខែមករា​។ Sala អាយុ​២៨​ឆ្នាំ ទើបតែ​បញ្ចប់​ការផ្ទេរ​ពី Nantes នៃ​ក្របខណ្ឌ Ligue 1 ដោយ​ក្លាយជា​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​នៅ Cardiff នៅ​ក្របខណ្ឌ Premier League ក្នុងតម្លៃ​ប្រមាណ​១៩​លាន​ដុល្លារ​អាមេរិក​៕


Tag:
 Sala
© រក្សាសិទ្ធិដោយ thmeythmey.com