កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ ក្រុម​លី​គ​ទី​៤ Newport ឡើងទៅ​ប៉ះ Man City នៅ​ជុំ​ទី​៥
06, Feb 2019 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ
Newport County រក្សា​វត្តមាន​របស់ខ្លួន​នៅក្នុង​ពានរង្វាន់ FA Cup បន្ទាប់​ក្រុម​ដែល​នៅ​ក្របខណ្ឌ League Two មួយ​នេះ បាន​យកឈ្នះ Middlesbrough នៃ​ក្របខណ្ឌ Championship ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​ឡើងវិញ​នៅ​កីឡដ្ឋាន Rodney Parade​។ លទ្ធ​សរុប ៣-១ នាំ​ឲ្យ​ក្រុម​ដែល​ឈរ​នៅ​ក្របខណ្ឌ​លំដាប់​ទី​៤ Newport ឡើងទៅ​ជួប​ក្រុម​ខ្លាំង Manchester City នៅ​ជុំ​ទី​៥​។​

 
​ជ័យជម្នះ​របស់ Newport County កើតឡើង​ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជា​បន្តបន្ទាប់​របស់ Robbie Willmott និង Padraig Amond នៅ​តង់​ទី​ពីរ​។ នេះ​ជា​លើក​ទី​ពីរ​របស់ Newport ដែល​ឡើងទៅ​ជុំ​ទី​៥ FA Cup ដោយ​លើកទីមួយ​គឺ​នៅ​ឆ្នាំ​១៩៤៩​។​
 
​កាលពី​ជុំ​ទី​បី Newport បាន​ទម្លាក់ Leicester City នៃ​ក្របខណ្ឌ Premier League ផងដែរ​។​
 
​គូប្រកួត​ដែល​ត្រូវ​ប៉ះគ្នា​នៅ​ជុំ​ទី​៥ FA Cup នា​ពាក់កណ្តាល​ខែកុម្ភៈ​មាន​៖
 
-Queens Park Rangers (2) v​ ​Watford (1)​
-Brighton & Hove Albion (1) ឬ West Bromwich (2) v Derby County (2)
 
-AFC Wimbledon (3) v Millwall (2)
 
-Newport County (4) v​ ​Manchester City (1)
 
-Bristol City (2) v Wolverhampton Wanderers (1)
 
-Doncaster Rovers (3) v Crystal Palace (1)
 
-Swansea City (2) v Brentford (2)
 
-Chelsea (1) v Manchester United (1)

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com