កីឡាអន្តរជាតិ
អន្តរជាតិ
Boxing Day៖ Premier League និង Championship មានការ​ប្រកួត​គ្រប់​គូ​
26, Dec 2019 , 2:09 pm        
រូបភាព
Boxing Day ជា​ថ្ងៃ​សម្រាក​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល​មួយថ្ងៃ ពោលគឺ​ថ្ងៃទី ២៦ ខែធ្នូ ដែល​គេ​និយម​ប្រារព្ធ​ឡើង​នៅ​ប្រទេស​លោកខាងលិច​។ នេះ​ក៏​ជា​ថ្ងៃ​ពិសេស សម្រាប់​ប្រជាជន​អង់គ្លេស​ផងដែរ ប៉ុន្តែ​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​វិញ គ្រប់​កម្រិត​លី​គ​ទាំងអស់​នៅ​អង់គ្លេស​គឺ​មិន​ត្រូវបាន​សម្រាក​ទេ​នៅថ្ងៃនេះ​។​


 
​ក្នុង​ក្របខណ្ឌ Premier League នឹងមាន​ការប្រកួត​ទាំង​១០​គូ​តែម្តង នៅ​យប់​ថ្ងៃ Boxing Day​។ Tottenham Hotspur នឹងត្រូវ​ស្វាគមន៍ Brighton & Hove Albion សម្រាប់​ជំនួប​ដំបូង​គេ​នៅ​ម៉ោង​៧ និង ៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​] ខណៈ​៩​គូ​ទៀត​លេង​នៅ​ម៉ោង​បន្តបន្ទាប់​។​
 
​ក្រុម​កំពុង​ឈរ​លេខ​២​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស Leicester City ត្រូវ​បើកទ្វារ​កីឡដ្ឋាន King Power ដើម្បី​តទល់​ជាមួយ​ក្រុម​កំពូល​តារាង និង​មិនទាន់​ស្គាល់​ចាញ់ Liverpool (​ម៉ោង​០៣:០០​នាទី​អា​ធ្រា​ត្រ​) ដែលជា​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។ Manchester United ទទួលភ្ញៀវ Newcastle United ហើយ Arsenal ប៉ះ AFC Bournemouth ខណៈ Chelsea ទទួល Southampton រួមទាំង​ជំនួប​ផ្សេងទៀត​។ 
 
​ដោយឡែក​ការ​ប្រជែង​គ្នា​នៅ​ក្របខណ្ឌ​ទី​ពីរ​អង់គ្លេស Championship ក៏មាន​ការប្រកួត​ទាំង​២៤​ក្រុម​ដែរ ពោលគឺ ១២​គូ​នៅ​ថ្ងៃ Boxing Day នេះ​។ ក្នុងចំណោម​១២​គូរ​នេះ មាន​ជំនួប​គួរ​ចាប់អារម្មណ៍​ពីរ​គូ ដែលមាន​ការជួបគ្នារ​វាង​ក្រុម​កំពុង​ឈរ​កំពូល​តារាង West Bromwich Albion ជាមួយ Barnsley និង​ក្រុម​លេខ​ពីរ Leeds United ដែល​នឹងត្រូវ​ទទួល​ស្វាគមន៍ Preston North End៕
 
​ជំនួប​ទាំង​១០​គូ​នៅ Premier League មានដូចជា​៖
 
 Spurs Vs Brighton (​ម៉ោង ៧:៣០​នាទី​)
 
 AFC Bournemouth Vs Arsenal (​ម៉ោង ១០:០០​នាទី​)
 
 Aston Villa Vs Norwich City (​ម៉ោង ១០:០០​នាទី​)
 
 Chelsea Vs Southampion (​ម៉ោង ១០:០០​នាទី​)
 
 Crystal Palace Vs West Ham (​ម៉ោង ១០:០០​នាទី​)
 
 Everton Vs Brunley (​ម៉ោង ១០:០០​នាទី​)
 
 Sheffleld United Vs Watford (​ម៉ោង ១០:០០​នាទី​)
 
Manchester United Vs Newcastle United (​ម៉ោង ១២:៣០​នាទី​)
 
 Leicester City Vs Liverpool (​ម៉ោង ៣:០០​នាទី​)

Tag:
 Premier League
  Boxing Day
  Championship
© រក្សាសិទ្ធិដោយ thmeythmey.com