កីឡាអន្តរជាតិ
អន្តរជាតិ
មេបាល់បារាំង៖ Zidane ជាបេក្ខភាពម្នាក់គត់ដែលអាចធ្វើគ្រូបារាំង ជំនួស Deschamps ![](https://image.thmeythmey.com/pictures/2020/01/24/zinade-front.jpg)
×![]()
លោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) បង្ហើបថាតំណែគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងនឹងកំណត់គោលដៅយកលោក Zinedine Zidane នៅពេលលោក Didier Deschamps ចាកចេញ។
Zidane អ្នកចាត់ការទូទៅ Real Madrid ធ្លាប់មានទំនាក់ទំនងទៅនឹងការតែងតាំងជាគ្រូបារាំងម្តងរួចមកហើយ មុនពេលលោកវិលត្រឡប់ទៅកាន់ Santiago Bernabeu កាលពីឆ្នាំមុន។ ក្រោយមកលោក Deschamps ដែលទទួលបន្ទុកដឹកនាំជម្រើសជាតិចាប់តាំងពីឆ្នាំ ២០១២ និងជួយក្រុមឈ្នះ World Cup ជាលើកទី២ ឆ្នាំ២០១៨នៅរុស្ស៊ី បានយល់ព្រមបន្តកិច្ចសន្យាដើម្បីរក្សាតួនាទីនេះរហូតដល់ឆ្នាំ២០២២។
បើទោះ Deschamps នៅបន្តតំណែងនេះក្តី ប៉ុន្តែប្រធាន FFF លោក Le Graet នៅតែ ចិញ្ចឹមចិត្តចង់បាន Zidane ទៅដឹកនាំក្រុមរហស្សនាមមាន់គកនេះនាពេលអនាគត។
«ថ្ងៃដែលលោក Deschamps សម្រេចចិត្តចាកចេញ ឬកិច្ចសន្យារបស់គាត់អស់សុពលភាព ហើយស្របពេល Zidane នៅទំនេរដែរនោះគាត់នឹងក្លាយជាអ្នកជំនួសសម្រាប់ការងារនេះ។លោក Le Graet បានប្រាប់ទូរទស្សន៍បារាំង Canal+ បែបនេះ។
ឱកាសសម្រាប់ Zidane ពិតជាអាចកើតឡើងអំឡុងឆ្នាំ២០២២ ប្រសិនបើ Deschamps ដឹកនាំជម្រើសជាតិបារាំងក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅកាតាមិនបានល្អនោះ។
Deschamps វ័យ៥១ឆ្នាំ និង Zidane វ័យ៤៧ឆ្នាំ ធ្លាប់រួមគ្នាជួយបារាំងឈ្នះ World Cup លើកដំបូងក្នុងឆ្នាំ១៩៩៨ ក្នុងនាមជាកីឡាករ។ អ្នកទាំងពីរក៏ធ្លាប់ជាមិត្តរួមក្រុម Juventus ផងដែរអំឡុងឆ្នាំ១៩៩៦ ដល់ ១៩៩៩។
កេរ្តិ៍ឈ្មោះរបស់ Zidane បានរីកសាយខ្លាំងតាមរយៈការដឹកនាំ Real Madrid ឈ្នះពាន UEFA Champions League បីលើកជាប់ៗគ្នា៕
![](https://image.thmeythmey.com/pictures/2020/01/24/dd.jpg)
លោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF)
Tag:
Zinedine Zidane
បារាំង
FFF
© រក្សាសិទ្ធិដោយ thmeythmey.com