កីឡាអន្តរជាតិ
អន្តរជាតិ
​នៅ​អូស្ត្រាលី ក្រុមបាល់ទាត់​នារី​ចិន ត្រូវ​បានដាក់​ដោយឡែក តែ​គ្មាន​ករណី​ឆ្លង​រោគសញ្ញា​ឡើយ​
29, Jan 2020 , 10:39 pm        
រូបភាព
ដោយ: រួបរួម
​ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើស​ជាតិចិន ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្រុង Brisbane ប្រទេស​អូស្ត្រាលី បន្ទាប់ពី​ពួកគេ​ទៅដល់​ទីនោះ សម្រាប់​ការប្រកួត​ជម្រុះ​អូឡាំពិក​។ បើតាម​ការផ្សាយ​របស់ AFP អាជ្ញាធរ​អូស្ត្រាលី ព្រួយបារម្ភ​លើ​ករណី​កូ​រ៉ូ​ណាវី​រុស​។​

 
​ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី Jeannette Young អភិបាលរដ្ឋ Queensland បាន​អះអាងថា គ្មាន​សមាជិក​ណា​ម្នាក់ មាន​រោគសញ្ញា​ពាក់ព័ន្ធ​នឹង​កូ​រ៉ូ​ណា​វីរុស​នោះឡើយ ក្រោយ​ការត្រួតពិនិត្យ​សុខភាព​។​
 
​តាម​សម្តី​ដែល​ដកស្រង់​ដោយ ABC អ្នកស្រី Jeannette បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អឥតខ្ចោះ​រវាង​ស្ថាន​កុង​ស៊ុត​ចិន​ដែល​នៅ​ទីនោះ ក្នុងការ​យុទ្ធនាការ​ទប់ស្កាត់​ការ​រាលដាល​មេរោគ​ដែលមាន​ប្រភព​ចេញពី​ក្រុង​វូ​ហាន ប្រទេស​ចិន​។​
 
​មុន​ចេញដំណើរ​ទៅ​អូស្ត្រាលី សហព័ន្ធ​កីឡាបាល់ទាត់​ចិន បាន​ដក​កីឡាការិនី​មួយចំនួន​ចេញពី​បញ្ជី ដោយសារតែ​ពួកគេ​ធ្លាប់ធ្វើ​ដំណើរ​ទៅ​ក្រុង​វូ​ហាន​។ ការប្រកួត​ពូ​ល B នៃ​វគ្គ​ជម្រុះ​អូឡាំពិក​ជុំ​ទី​បី ត្រូវបាន​ប្តូរ​ពី​ក្រុង​វូ​ហាន ទៅ​ស៊ីដនី ដោយ​ចិន ត្រូវ​ប៉ះ​អូស្ត្រាលី ថៃ និង​តៃវ៉ាន់ ចន្លោះ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ​៕

Tag:
 កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com