ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Petchmorakot៖«​ខ្សែក្រវាត់​នេះ​ត្រូវតែ​នៅ​ជាមួយ​ប្រជាជន​ថៃ​»
04, Feb 2020 , 7:59 am        
រូបភាព
ដោយ៖ ស៊ី​ធី​

​ជើង​ខ្លាំង​មួយ​ថៃ Petchmorakot Petchyindee Academy នឹង​ទទួលបាន​ឱកាស​ដណ្ដើម​ខ្សែក្រវាត់ ONE Super Series World Title ពី​ការប្រកួត​គូ​ឯក​នៅក្នុង​កម្មវិធី  ONE: WARRIORS CODE នា​ថ្ងៃទី ៧ ខែកុម្ភៈ ដែល​រៀបចំ​នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។

 

 
​កីឡាករ​ថៃ​វ័យ ២៦​ឆ្នាំ​រូបនេះ​ត្រូវ​តទល់​ជាមួយ​កីឡាករ​រុស្សី Jamal Yusupov ក្នុង​ការដណ្ដើម​ខ្សែក្រវាត់ ONE Featherweight Muay Thai World Championship ដែល​គេ​សម្ពោធ​ឲ្យ​ប្រកួត​ដណ្ដើម​ជា​លើកដំបូង​។ ដោយ​ចាប់ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​មួយ​ថៃ​តាំងពី​តូចក្រូចឆ្មា កីឡាករ​មកពី​ខេត្ត Ubon Ratchathani នឹង​ឈានទៅរក​មោទនភាព​នៅ​សង្វៀន Istora Senayan ជាក់​ជាមិនខាន​ដើម្បី​បង្កើត​ស្នាដៃ​សម្រាប់​មនុស្ស​ជុំវិញខ្លួន និង ផ្លាស់ប្ដូរ​ជីវិត​តរៀង​ទៅ​។ 
 

 
​កីឡាករ​ថៃ​ខាងលើ​រៀបរាប់ ៖«​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​។ នេះ​គឺជា​ខ្សែក្រវាត់​មួយ​ថៃ​ដែល​ប្រជាជន​ថៃ​ត្រូវការ និង នៅ​ជាមួយ​វា ហើយ​វា​ក៏​ជា​សុបិន​មួយ​ដែល​ខ្ញុំ​ចង់​បានជា​យូរ​មកហើយ​ដែរ​។ វា​នឹង​នាំ​ខ្ញុំ​ឲ្យ​កាន់តែ​មានកេរ្តិ៍ឈ្មោះ​សម្រាប់​ខ្លួនឯង គ្រួសារ និង ក្លិប​របស់ខ្ញុំ​»​។ 
 
Petchmorakot បញ្ជាក់​៖ «​វា​ច្បាស់​ជា​ល្អមើល​សម្រាប់​ការប្រកួត​នេះ​។ ជ័យជម្នះ​នឹង​រួមចំណែក​បង្កើន​ជីវភាព​អភិវឌ្ឍ​គ្រួសារ​របស់ខ្ញុំ​។ ទឹកដី Ubon កំពុង​រង់ចាំ​ខ្ញុំ បើ​ខ្ញុំ​ឈ្នះ​។ ខ្ញុំ​នឹង​សាង​សង់ផ្ទះ​សម្រាប់​ខ្លួនឯង​មួយ​នៅ​ទីនោះ សម្រាប់​ប្រពន្ធ​ខ្ញុំ និង​កូនៗ​។ ដូច្នេះ​ខ្ញុំ​មាន​កន្លែង​រស់នៅ ពេល​ខ្ញុំ​ចូលនិវត្តន៍​»​។ 
 
​វា​មិនជា​បញ្ហា​សម្រាប់ Petchmorakot ដោយសារ​រូបគេ​មានកំណត់​ត្រា​ប្រកួត​ឈ្នះ​រហូត ១៥៨ ដង ចាញ់ ៣៥ ដង និង ស្មើ ២​ដង និង ជា​ម្ចាស់​ខ្សែក្រវាត់ World Champion រហូតដល់ ៤ សម័យ​ទៀតផង​។ គេ​ជា​កីឡាករ​ជំនាញ​ខាង​មួយ​ថៃ នៅ​សង្វៀន ONE​។ Petchmorakot មក​ប្រកួត​នេះ​មាន​ទំនុកចិត្ត​ខ្ពស់​ដោយសារ​បាន​ផ្ដួល​កីឡាករ​សញ្ជាតិ​អង់គ្លេស Charlie Peters ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ កាល​ខែ វិច្ឆិកា​ដោយ​ប្រើ​ជង្គង់​អុក​ទៅនឹង​ដងខ្លួន​។ 


 
​បែបណា​ក្ដី  Yusupov ជា​កំពូល​កីឡាករ​ម្នាក់​ព្រោះ​រូបគេ​ធ្លាប់​ផ្ដួល​វីរបុរស​របស់​ថៃ Yodsanklai IWE Fairtex ឲ្យ​សន្លប់​តែម្ដង​។ នោះ​គឺជា​រឿង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​កីឡាករ​រុស្សី​រូបនេះ​ព្រោះ​ទើបតែ​ប្រកួត​លើកដំបូង​នៅ ONE ប៉ុន្តែ​ទទួល​ការចាប់អារម្មណ៍​ដោយ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ឲ្យ​សន្លប់​ឈឹង​មិនអាច​តដៃ​រួច​។ 
 
​ជា​លើកដំបូង​ដែល​កីឡាករ​មានឈ្មោះ​ក្រៅ “The Boxing Computer” ត្រូវបាន​គេ​ផ្ដួល​ឲ្យ​សន្លប់​ក្នុង​រយៈពេល​ប្រមាណ​១៥ ឆ្នាំ​មកនេះ ហើយ​ពិភពលោក​ក៏​ភ្ញាក់ផ្អើល​ដូចគ្នា​រួមបញ្ចូល​ទាំង Petchmorakot ទៀតផង​។ 
 
«​ខ្ញុំ​បាន​ទស្សនាការ​ប្រកួត​ដែរ​នៅលើ App របស់ ONE Championship​។ នៅពេលនោះ ខ្ញុំ​មិនដឹងថា​អាច​ជួប​គេ​ទេ​ក្រោយ​កីឡាករ​រុស្សី​ផ្ដួល Yodsanklai​។ ខ្ញុំ​មិន​នឹកស្មានថា​ជួប​រូបគេ​ឡើយ​។ វា​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ពេល គេ​អាច​ផ្ដួល Yodsanklai​។ ខ្ញុំ​មិនដែល​ឃើញ​មិត្ត​រួម​ជាតិ​ខ្ញុំ​ត្រូវគេ​វាយ​ឲ្យ​សន្លប់​ពីមុន​ឡើយ​។ [Yusupov] ពិតជា​កីឡាករ​មាន​ស្នៀត​ដ៏​គ្រោះថ្នាក់​មួយ​»​។ Petchmorakot គូសបញ្ជាក់​បែបនេះ​។ 
 
​បន្ទាប់ពី​ឈ្នះ​កីឡាករ​ល្បី​លំដាប់​ពិភពលោក Yusupov កំពុង​ទន្ទឹងរង់ចាំ​ដើម្បី​អភិវឌ្ឍ​ក្បាច់​របស់ខ្លួន​បន្តទៀត ប៉ុន្តែ Petchmorakot កំពុង​រង់ចាំ​ស្ដារ​កិត្តិយស​ឡើងវិញ​សម្រាប់​ប្រទេស​ថៃ​។ 
 
​កីឡាករ​រុស្សី​អាច​នឹង​ប្រើ​ជំនាញ​ម៉ាត់ ប៉ុន្តែ​កីឡាករ​វ័យ ២៦ ឆ្នាំ របស់​ថៃ​មិន​ភ័យខ្លាច​នោះឡើយ​ចំពោះ​ការប្រកួត​៥​ទឹក​យក​ខ្សែក្រវាត់​នេះ​។ 
​កីឡាករ​វ័យ ២៦ ពន្យល់ថា ៖«​ខ្ញុំ​មិន​គិតថា​វា​លំបាក​សម្រាប់​ខ្ញុំ​នោះឡើយ​។ ខ្ញុំ​ត្រូវការពារ​កណ្ដាប់ដៃ​រប​ស់​គេ​។ ការប្រកួត​របស់ខ្ញុំ គឺ​សាមញៗ​។ ខ្ញុំ​គិតថា ៥ ទឹក​គឺ​លំបាក​បន្តិច​សម្រាប់​រូបគេ​ដោយសារតែ​អាយុ​។ ផែនការ​របស់ខ្ញុំ គឺ​ស្វែងរក​ចន្លោះប្រហោង និង ស៊ក​ស្នៀត​នៅ​៣​ទឹក​ដំបូង​។ ខ្ញុំ​មាន​ផលចំណេញ​ច្រើន​ក្នុងការ​ប្រកួត​មួយ​ថៃ​។ ខ្ញុំ​ល្អ​ជាង Yusupov ហើយ​គោលដៅ គឺ​ផ្ដួល​ឲ្យ​សន្លប់​»​។ 


 
​ទោះ​ជាមាន​ទំនុកចិត្ត​តែ Petchmorakot មិនទាន់​បានឈ្នះ​ខ្សែក្រវាត់​ណាមួយ​ពី ONE ទេ​។ Petchmorakot មាន​ផែនការ​លើស​ង្វៀន​បន្ទាប់​ពី​រូបគេ​ធ្វើ​ការងារ​ធ្ងន់​នៅ​ក្លិប Petchyindee Academy ដើម្បី​ការប្រកួត​លើក​នេះ​និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​ចងចាំ​ចំពោះ​ការប្រកួត​របស់ខ្លួន​លើក​នេះ​។ 
 
Petchmorakot  សច្ចា​ម៉ឺងម៉ាត់​ថា​៖«​កណ្ដាប់ដៃ​របស់គេ​គ្រោះថ្នាក់​មែនទែន​។ ខ្ញុំ​មិនអាច​ប្រហែស​បានទេ​។ យើង​នឹង​ប្រកួត​ដោយ​ប្រើ​ហ្ក​ង់​តូចៗ ដូច្នេះ​ខ្ញុំ​មិន​បារម្ភ​ទេ​។ ខ្ញុំ​មាន​ទំនុកចិត្ត​១០០% លើ​ការប្រកួត​នេះ​។ ខ្ញុំ​នឹងធ្វើ​ឲ្យ​ការប្រកួត​រំភើប ចលនា​បម្លាស់​ទី និង មិន​ឲ្យ​គេ​ដកឃ្លា​រួច​ឡើយ​»​។​
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: WARROR'S CODE ពី​ក្រុម នៅ​សុ​ក្រទី ៧  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ​ក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com