ជាតិ
ពីនេះ ពីនោះ
«​យល់សប្តិ , យល់សប្ត , យល់សប្ន​» ជា​ពាក្យ​ត្រឹមត្រូវ​ដូចគ្នា​ទាំងអស់​!
01, Jun 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​កាលណា​មនុស្ស​មានដំណើរ​ដេកលក់ , ដំណើរ ឃើញ​អ្វីមួយ​នៅពេលដែល​កំពុងតែ​ដេកលក់​នោះ គឺ គេ​ហៅថា យល់សប្តិ ដែល អាច សរសេរ​ជា​« យល់សប្ត ឬ យល់សប្ន » ក៏បាន គឺ សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​។ ក្នុងពេល​កំពុងតែ​ដេកលក់​ពេល​ថ្ងៃ​ហើយ​ឃើញ​មាន​អ្វីមួយ​កើតឡើង គឺ គេ​ហៅថា «​យល់សូង​» ។ នេះ​បើតាម​វចនានុក្រម ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត​។​

​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បាន​បញ្ជាក់​ពាក្យ «​សុបិន​» ដើរតួ​ជា​នាមសព្ទ ដែល មានន័យថា ការ​យល់សប្តិ​ឃើញ​អ្វីមួយ ។ កាលពី​យប់មិញ​ខ្ញុំ​មាន​សុបិន​មិនល្អ ៕

© រក្សាសិទ្ធិដោយ thmeythmey.com