ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
ពាក្យ «នោះ», «នុះ» និង «នុ៎ះ» ន័យដូចគ្នា តែការប្រើប្រាស់ខុសគ្នាបន្តិច​
10, Mar 2024 , 7:29 am        
រូបភាព
 វចនានុក្រម​ខ្មែរ សម្តេច ជួន ណាត បាន​យកសព្វនាម «នោះ», «នុះ» និង «នុ៎ះ» មក​ធ្វើការពន្យល់​ដាច់​ដោយ​ឡែកពីគ្នា ដើម្បីឲ្យកូន​ខ្មែរ ប្រើប្រាស់​ត្រឹមត្រូវ​តាមទិដ្ឋភាពជាក់ស្តែង។

 
«នោះ» ជាពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗ ដែលនៅឆ្ងាយ តែប្រាកដ; ជាពាក្យមានសូរសំឡេងស្មើនឹង នុះ ប៉ុន្តែទាបជាង នុ៎ះ, ដូចជា សំបុត្រនោះ, សេចក្តីនោះ, ផ្ទះនោះ, អ្នកនោះ ជាដើម ។
 
«នុះ» ជា ពាក្យសម្រាប់និយាយចង្អុលប្រាប់នូវអ្វីៗ ឬមនុស្សសត្វដែលនៅក្រៅហត្ថបាស មើលទៅឃើញ ប៉ុន្តែមិនឆ្ងាយពេកទេ។ សុំអ្នកមេត្តាឲ្យក្រដាសជិតដៃអ្នកនុះមកខ្ញុំ; បន្ទាត់អ្នកណានុះ ? (គួរប្រើកុំច្រឡំពាក្យ នុះ និង នុ៎ះ ) ។
 
រីឯ «នុ៎ះ» មានន័យថា ហ្នឹង; ពាក្យសម្រាប់និយាយចង្អុលនាមសព្ទដែលនៅឃ្លាតឆ្ងាយច្រើនពីខ្លួនតែមើលទៅឃើញ, ជាពាក្យមានសូរសំឡេងខ្ពស់ស្រួចជាងពាក្យថា នុះ និង នោះ។ ដូចពាក្យថា អ្នកណានុ៎ះ? ; អ្នកណាដើរនុ៎ះ? នុ៎ះន៏! ; នុ៎ះហើយ; នុ៎ះឯង; នេះផ្ទះរបស់ខ្ញុំ, នុ៎ះផ្ទះរបស់ប្អូនប្រុសខ្ញុំ, ឯណោះផ្ទះបងស្រីខ្ញុំ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com