ជាតិ
ពីនេះ ពីនោះ
«បច្ចាមិត្ត» និង «ប្រត្យាមិត្រ» មានន័យដូចគ្នា
× «បច្ចាមិត្ត» ជាភាសាបាលី រីឯ ប្រត្យមិត្រ ឬ ប្រត្យាមិត្រ ជាភាសាសំសង្ក្រឹត។ បើតាមវចនានុក្រមខ្មែរ សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ពាក្យទាំងនេះ មានន័យថា អមិត្ត, សត្រូវ។
ជាទូទៅ យើងសង្កេតឃើញមានការសរសេរ «បច្ចាមិត្ត» [អានថា ប៉័ច-ចាមិត] ច្រើនជាង «ប្រត្យាមិត្រ» [អានថា ប្រ័ត-ត្យាមិត]។ ទោះបីជាយ៉ាងណាក៏ដោយ ពាក្យទាំងពីរមានន័យដូចគ្នា។
ឧទាហរណ៍៖ បច្ចាមិត្តតូចតាច អាចនឹងបង្កឲ្យកើតជាទោសសត្រូវធំបាន, ដូចជាបូសទ្រនិចតូចមួយ ឬដូចជារលកកែវតូចមួយ អាចនឹងក្លាយទៅជាជំងឺធ្ងន់បានដូច្នោះដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com