កីឡាជាតិ
ជាតិ
កុងហ្វូសាវលីញ និងគុនល្បុក្កតោ ជួបគ្នានៅប្រាសាទបាយ័ន
24, Apr 2024 , 10:09 am        
រូបភាព
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តហឺណាន ប្រទេសចិន នាថ្ងៃទី២៤ ខែមេសា នេះ រៀបចំព្រឹត្តិការណ៍ «When Shaolin Meets Bokator at Angkor» ដែលជាការបង្ហាញទស្សនីយភាពក្បាច់គុនកុងហ្វូសាវលីញ និងគុនល្បុក្កតោ នៅបរិវេណខាងជើងនៃប្រាសាទបាយ័ន។



ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា រវាងខេត្តហឺណាន និងខេត្តសៀមរាប ហើយជាការជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ផងដែរ។

សម្រាប់ការបង្ហាញពីវប្បធម៌របស់កម្ពុជា និងវប្បធម៌ចិននេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំការបង្ហាញក្បាច់គុនល្បុក្កតោ និងក្បាច់គុនកុងហ្វូសាវលីញ ដែលជាក្បាច់គុនអត្ដសញ្ញាណរបស់ប្រទេសទាំងពីរ៕


© រក្សាសិទ្ធិដោយ thmeythmey.com