ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សុវត្តិភាព ចរាចរណ៍
អំឡុងចូលឆ្នាំ ៦ខេត្ត គ្មានគ្រោះថ្នាក់ចរាចរណ៍, ប្រមុខរដ្ឋាភិបាលផ្តល់រង្វាន់តាមការសន្យា
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈបណ្តាញសង្គម បានចេញសារអបអរសាទរ ខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ប៉ៃលិន ត្បូងឃ្មុំ និងមណ្ឌលគិរី ដែលមិនមានករណីគ្រោះថ្នាក់ចរាចរណ៍ទាល់តែសោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងមក។
មនុស្សយ៉ាងហោចណាស់៣៧នាក់ បានស្លាប់ និង៨៨នាក់រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នាអំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កន្លងមក។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាល។ គ្រោះថ្នាក់សរុបទាំង៦៤ករណីទូទាំងប្រទេស មិនមានឡើយករណីនៅព្រៃវែង កោះកុង កំពង់ឆ្នាំង ប៉ៃលិន ត្បូងឃ្មុំ និងមណ្ឌលគិរី។
តាមការសន្យា ប្រមុខរដ្ឋាភិបាល បានប្រកាសប្រគល់រង្វាន់លើកទឹកចិត្តចដល់ខេត្តទាំង៦ ដែលបានបង្ហាញពីគំរូនៃការគោរពច្បាប់ចរាចរណ៍ ជាពិសេសការរួមចំណែកពីបណ្តាពលរដ្ឋមូលដ្ឋានទាំងអស់ដែលជាបើកបរយានយន្តគ្រប់ប្រភេទ។
បណ្តាខេត្តដែលទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ទទួលបានលិខិតសរសើរដោយពីសម្តេចនាយករដ្ឋមន្ត្រី រួមជាមួយថវិកា២០០លានរៀល និងភេសជ្ជៈចំនួន១០០០កេស។
«សូមបងប្អូន អ៊ំពូមីង តាយាយ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ ហើយបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់»។ នេះជាសារក្រើនរំលឹករបស់សម្តេច ហ៊ុន ម៉ាណែត៕
© រក្សាសិទ្ធិដោយ thmeythmey.com