ជាតិ
វីដេអូ
កម្ដៅថ្ងៃ អាចបណ្ដាលឱ្យកើតមហារីកស្បែក ឆាប់ចាស់ និងខូចភ្នែក
01, May 2024 , 11:36 am        
រូបភាព
ភ្នំពេញ៖ សីតុណ្ណភាពនៅកម្ពុជា កំពុងកើនឡើងកម្ដៅខ្លាំង រហូតដល់ 40 អង្សា នៅថ្ងៃទី ១ ខែឧសភានេះ ។ លោកវេជ្ជបណ្ឌិត តាន់ តឹកស្រេង បានលើកឡើងថាការប៉ះពាល់កម្ដៅថ្ងៃដោយផ្ទាល់ អាចបង្កឱ្យកើតមហារីកស្បែក ឆាប់ចាស់ និងខូចភ្នែក។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនា​វីដេអូខាងក្រោម៖ 

 

បើតាមលោកវេជ្ជបណ្ឌិត ពន្លឺព្រះអាទិត្យ បានផ្ដល់វីតាមីនD ជួយដល់សុខភាពមនុស្ស ប៉ុន្តែនៅពេលសីតុណ្ណភាពក្ដៅខ្លាំងពេក អាចធ្វើឱ្យមានបញ្ហាប៉ះពាល់ទៅដល់សុខភាព។ លោកវេជ្ជបណ្ឌិត តាន់ តឹកស្រេង បានពន្យល់ដូច្នេះ «ក្ដៅខ្លាំងនេះ វាមកទាំង Ultra Violet មានបីក្រុម  A B និង C ។ ក្រុម A B គ្រោះថ្នាក់ជាងគេ។ វាចូលក្នុងស្បែកយើងលើសហើយ ធ្វើឱ្យខូចខាតទៅលើយើង ហើយបើចូលភ្នែក ឆាប់ឱ្យភ្នែកឡើងបាយ បើប៉ះស្បែកនឹងឱ្យស្បែកឆាប់ចាស់ និងកើតមហារីកស្បែក»។
 
ក្នុងពេលអាកាសធាតុកើនឡើងកម្ដៅនេះ លោកវេជ្ជបណ្ឌិត តាន់ តឹកស្រេង បានណែនាំឱ្យពលរដ្ឋត្រូវការពារសុខភាព ចៀសវាសត្រូវកម្ដៅថ្ងៃដោយផ្ទាល់។ ក្នុងករណីធ្វើដំណើរចេញក្រៅ ត្រូវស្លៀកសម្លៀកបំពាក់ជិតៗ ពាក់មួក វ៉ែនតា និងប្រើឡេការពារកម្ដៅថ្ងៃ៕ 
 

Tag:
 សុខភាព
 កម្ដៅថ្ងៃ
© រក្សាសិទ្ធិដោយ thmeythmey.com