ជាតិ
បទសម្ភាសន៍
វីដេអូ
ខែក្តៅ ចេកចៀន ដំឡូងចៀន លក់មិនសូវដាច់
06, May 2024 , 9:39 am        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា
 
ភ្នំពេញ៖ អាកាសធាតុក្តៅខ្លាំង អ្នកលក់ដូរនៅមុខភ្លើង ចៀន ឆា ចំហុយ ត្អូញត្អែរផលលំបាកលក់មិនសូវដាច់ដូចមុន។ លោក ចាន់ វាសនា អាជីវករលក់ចេកចៀន នៅផ្សារទួលទំពូង រៀបរាប់ថាខែត្រជាក់ លក់ដាច់ជាងខែក្តៅ។ បុរសវ័យ ៣២ឆ្នាំរូបនេះ បន្តថា ខែត្រជាក់អតិថិជនចូលចិត្តហូបចំណីក្តៅៗ ដូចជាចេកចៀន ដំឡូងចៀនជាដើម ជាហេតុធ្វើឱ្យចេកចៀនលក់ដាច់។ ចំណែកខែក្តៅអតិថិជនចូលចិត្តរបស់ត្រជាក់ៗជាង មានដូចជា ភេសជ្ជៈ ទឹកអំពៅ និងការ៉េមជាដើម។

 

© រក្សាសិទ្ធិដោយ thmeythmey.com