ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍ស្រៀវធ្មេញ? កុំរំលងគន្លឹះងាយៗទាំងនេះ
× កំពុងជួបប្រទះបញ្ហាស្រៀវធ្មេញមែនទេ? មិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ព្យាបាលបញ្ហាស្រៀវធ្មេញឆាប់រហ័ស ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយប្រេងដូងសមករាប់រយៈពេល ២០ នាទី សឹមខ្ជាក់ចេញនិងសម្អាតមាត់ជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច ហើយដុសធ្មេញតាមក្រោយ។ អ្នកគួរអនុវត្តជាប្រចាំនៅពេលព្រឹកមុនពេលទទួលទានអាហារ។
២. ផ្កាក្លាំងពូ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្កាក្លាំងពូចំនួន ២ ឱ្យម៉ដ្ឋ រួចលាយជាមួយប្រេងអូលីវបន្តិចឱ្យក្លាយជាល្បាយខាប់ៗ សឹមបិតលើធ្មេញដែលមានបញ្ហា។ រងចាំយ៉ាងហោចណាស់ ៣០ នាទី មុនពេលលាងសម្អាតមាត់ចេញជាមួយទឹកធម្មតា។ អ្នកក៏អាចប្រើប្រាស់ប្រេងផ្កាក្លាំងពូផងដែរ។
៣. ទឹកអំបិល
លាយអំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ខ្ជាក់ចេញនិងខ្ពុរសម្អាតមាត់ជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ។
៤. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមសពី ១ ទៅ ២ កំពឹសឱ្យម៉ដ្ឋ រួចបន្ថែមទឹកពី ២ ទៅ ៣ ដំណក់និងអំបិលចូល។ កូរលាយឱ្យសព្វ សឹមលាបល្បាយលើធ្មេញដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតក្នុងមាត់ចេញជាមួយទឹកក្ដៅឧណ្ហៗ។
៥. តែជីអង្កាម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែជីអង្កាមមួយពែង រួចទុកឱ្យចុះត្រជាក់បន្តិចសឹមខ្ពុរមាត់ជាមួយទឹកតែនេះសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីមុននឹងខ្ជាក់ចេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com