ពីនេះ ពីនោះ
គ្មានពាក្យ«ហ្អែង»ក្នុងវចនានុក្រមទេ មានតែពាក្យ«អ្ហែង» ដែលមានន័យខុសពី«ហែង»
× វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ«អ្ហែង»មានន័យថា ឯង។ ពាក្យ«អ្ហែង»មានន័យខុសពីពាក្យ«ហែង»។ ហើយមិនមានពាក្យ«ហ្អែង»នៅក្នុងវចនានុក្រមខ្មែរទេ។
«អ្ហែង»ជាពាក្យសាមញ្ញសម្រាប់និយាយផ្សំជាមួយពាក្យ អា ថាជា អាអ្ហែង គឺអាឯង។ អាអ្ហែងនេះផ្តេសផ្តាសណាស់។ អាអ្ហែងមកពីណា? នេះបើតាមវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត។
ចំណែកពាក្យ«ហែង»មានថ្នាក់ពាក្យជាគុណនាម មានន័យថា ស្ងួតខ្លាំង,ស្ងួតក្រៀមខ្លាំង។ ពាក្យនេះប្រើផ្សំជាមួយនឹងពាក្យ ហួត បានជា ហួតហែង ឬហែងហួត៕
© រក្សាសិទ្ធិដោយ thmeythmey.com