ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០៖ ស្មាតហ្វូនដែលមានអេក្រង់វេទមន្ត បត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ ប្រែក្រឡា និងស្រស់សង្ហាបំផុត បានដាក់លក់ជាផ្លូវការ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយ។
ក្រោយសំងំបំពេញនូវភាពល្អឥតខ្ចោះរបស់ខ្លួន Samsung Galaxy Z Fold 2 បានធ្វើឱ្យពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូន ជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគេក៏នឹកស្មានថា ក្រុមហ៊ុន សាមសុង ផលិតបាន កំពូលស្មាតហ្វូនដែលមានអេក្រង់បត់ជំនាន់ថ្មី ដ៏ទំនើប គួរឱ្យស្ញប់ស្ញែង បែបនេះទាល់តែសោះ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការដាក់តាំងបង្ហាញ Samsung Galaxy Z Fold 2 លើកដំបូងបំផុត កាលពីដើមខែកន្លងទៅនេះ នៅ THE BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញ រួចមកទាំងអ្នក Review អ្នកសារព័ត៌មាន អ្នកថតរូបជាជីព និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ មានភាពភ្ញាក់ផ្អើល ស្រឡាំងកាំងគ្រប់ៗគ្នា នូវរូបរាង ពណ៌ អេក្រង់ និងបច្ចេកវិទ្យា ដែលបំពាក់លើ Samsung Galaxy Z Fold 2 ជំនាន់ថ្មីនេះ។
ចេញមកលើកនេះ Samsung Galaxy Z Fold 2 នាំមកនូវចំណុចពិសេស លេចធ្លោ និងអស្ចារ្យបំផុតដូចជា៖
- អេក្រង់ផ្នែកខាងមុខ៖ ទំហំ 6.2” ប្រភេទ Super AMOLED
- អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X
- ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+
- ទំហំផ្ទុក៖ RAM 12 GB / ROM 256 GB
- កាមេរ៉ាមុខ (Cover camera) ៖ 10 MP
- កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP
- កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)
- ថាមពលថ្ម៖ 4500 mAh
- ពណ៌៖ Mystic Bronze និង Mystic Black
- តម្លៃ៖ 1,999 ដុល្លារ
* រាល់ការជាវកំពូលស្មាតហ្វូន អេក្រង់បត់បានដ៏ល្អឯក Samsung Galaxy Z Fold 2 នេះ នឹងមានការថែមជូនដ៏ពិសេសបំផុត ដូចជា៖
- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
- ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!
រួសរាន់ឡើង កំពូលស្មាតហ្វូនអេក្រង់ដែលល្អ និងទំនើបអស្ចារ្យបែបនេះ នរណាៗ ក៏ចង់បានដែរ។ ប៉ុន្តែខ្ញុំមិនហ៊ានធានាថា មាននៅក្នុងស្តុកច្រើន និងយូរនោះទេ។ Samsung Galaxy Z Fold 2 ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបច្ចេកវិទ្យាស្មាតហ្វូន សម្រាប់អនាគត។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬសាកសួរ នៅតាមហាង ដេប៉ូចែកចាយ ផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ទំនាក់ទំនងសេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ ឥតគិតថ្លៃ៖ 1800-203232។
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ៕
(អត្ថបទពាណិជ្ជកម្ម)