ជាតិ
អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី«គម្រោងហិរញ្ញប្បទាន SMEs» និងការជ្រើសរើសប្រតិបត្តិករទទួលបានហិរញ្ញប្បទាន សម្រាប់ផ្គត់ផ្គង់ទឹកស្អាតឯកជននៅកម្ពុជា
21, Jun 2024 , 11:27 am        
រូបភាព
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ អេ អឹម ខេ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គម្រោងហិរញ្ញប្បទានធនាគារសហគ្រាសធុនតូច និងមធ្យម» និងការជ្រើសរើសប្រតិបត្តិករសម្រាប់គម្រោង «ការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជននៅកម្ពុជា ដើម្បីពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត»។ កិច្ចប្រជុំនេះ រៀបចំឡើងនៅខេត្តបាត់ដំបង សម្រាប់សមាជិកជាប្រតិបត្តិករមកពីខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

ក្នុងកិច្ចប្រជុំនេះ​ដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង និងសហការី ប្រធានសមាគម និងក្រុមប្រឹក្សាភិបាល តំណាងក្រុមហ៊ុន ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន និងបុគ្គលិកសមាគមសរុបចំនួន ៨៦នាក់។

















© រក្សាសិទ្ធិដោយ thmeythmey.com