កីឡាអន្តរជាតិ
អន្តរជាតិ
Foden ត្រឡប់ទៅជួយក្រុមអង់គ្លេសវិញ ក្រោយប្រពន្ធឆ្លងទន្លេរួច
28, Jun 2024 , 3:14 pm        
រូបភាព
Phil Foden ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិអង់គ្លេស វិលត្រឡប់ទៅកាន់ជំរំហ្វឹកហាត់របស់ក្រុម ក្នុងប្រទេសអាល្លឺម៉ង់វិញហើយ បន្ទាប់ពីបានធ្វើដំណើរទៅមើលប្រពន្ធផ្តល់កំណើតកូនទី៣ រួចមក។ តោកំណាច ត្រូវបន្តជួបស្លូវ៉ាគី​នៅវគ្គ១៦ក្រុមចុងក្រោយ EUFA Euro 2024។



កីឡាករវ័យ ២៤ឆ្នាំ បានវិលត្រឡប់ទៅកាន់ផ្ទះរបស់គេ បន្ទាប់ពីក្រុមតោកំណាចបានបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមស្លូវេនីភ្លាមៗ ដើម្បីទៅមើលប្រពន្ធ Rebecca Cooke ផ្តល់កំណើតកូនទី៣ កាលថ្ងៃទី២៥ ខែមិថុនា។ 
 
នៅពេលសមាជិកក្រុម Manchester City ធ្វើដំណើរទៅអង់គ្លេស សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសក៏បានចេញសេចក្តីប្រកាស ថា Foden មានភារកិច្ចជាមួយគ្រួសារចាំបាច់ ដែលត្រូវចាកចេញជំរំហ្វឹកហាត់រយៈពេលខ្លីផងដែរ។ 
  


ក្តីរំពឹងថា Foden នឹងត្រឡប់មកជួយក្រុមអង់គ្លេសវិញ គឺជាការពិត ដោយរូបគេបានវិលត្រឡប់មកជំរុំហ្វឹកហាត់វិញ លឿនជាងកាលវិភាគដែលគ្រោងទុក ដើម្បីហ្វឹកហាត់ជាមួយក្រុមត្រៀមខ្លួនសម្រាប់ជំនួបសំខាន់វគ្គ ១៦ក្រុម។ ដំបូងឡើយ Foden។ អង់គ្លេស តទល់ស្លូវេនី នៅថ្ងៃទី៣០ ខែមិថុនា ក្នុងកីឡដ្ឋាន Gelsenkirchen។
 
កន្លងមករវាង Foden និងប្រពន្ធរបស់គេ Rebecca ធ្លាប់មានកូនចំនួន ២នាក់ រួចមកហើយ ដោយកូនប្រុសច្បងឈ្មោះថា Ronnie អាយុ ៥ឆ្នាំ និងកូនស្រីឈ្មោះ True អាយុ ២ឆ្នាំ។
 
សម្រាប់ជម្រើសជាតិអង់គ្លេស Foden ដែលរួមចំណែកជួយ Manchester City ឈ្នះពាន Premier League រដូវកាល ២០២៣-២៤ បានក្លាយជាកម្លាំងសំខាន់បំផុតមួយសម្រាប់ជម្រើសជាតិអង់គ្លេស ក្នុងការប្រកួត Euro 2024។ Foden បង្ហាញខ្លួនជម្រើស ១១នាក់ ដំបូងឱ្យអង់គ្លេសទាំង ៣ប្រកួត ក្នុងវគ្គចែកពូល៕

Tag:
 Euro 2024
  Phil Foden
© រក្សាសិទ្ធិដោយ thmeythmey.com