ជាតិ
អត្ថបទពាណិជ្ជកម្ម
វឌ្ឍនៈ ព្រីមៀមបៀរ ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Prize of the Jury 2024 នៃស្ថាប័ន Monde Selection
20, May 2024 , 10:39 am        
រូបភាព
វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់នៅក្នុងបេក្ខភាពស្រាបៀរល្អផ្ដាច់គេទូទាំងពិភពលោក ក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Prize of the Jury 2024 នៃស្ថាប័ន Monde Selection ។
 
ពានរង្វាន់ Prize of the Jury គឺជាពានរង្វាន់ដ៏អស្ចារ្យបំផុត ដែលជានិមិត្តសញ្ញានៃភាពឥតខ្ចោះ។ មានតែផលិតផលស្រាបៀរតែ ៥ ម៉ាកសញ្ញាប៉ុណ្ណោះ ក្នុងចំណោមម៉ាកសញ្ញារាប់រយ​នៅទូទាំងពិភពលោក ដែលត្រូវបានជ្រើសរើស និងដាក់ស្នើទៅស្ថាប័ន Monde Selection ក្នុងឆ្នាំ២០២៤។ 
 


នេះជាមោទកភាព ហើយជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន សម្រាប់ផលិតផលស្រាបៀរនៅប្រទេសកម្ពុជា ដែលមាន វឌ្ឍនៈ ព្រីមៀមបៀរ ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងពិសេសបំផុត អាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។
 
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានមោទកភាព ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងនាំយកផលិតផលរបស់ប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិ ហើយសមិទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត កាន់តែជឿជាក់លើគុណភាព និងរសជាតិ សម្រាប់ផលិតផលរបស់យើង។ យើងនៅតែបន្តនាំយកភាពអស្ចារ្យជាច្រើនទៀត ជូនអតិថិជន និងប្រទេស​កម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com