អន្តរជាតិ
វៀតណាមប្រឈមមុខនឹងចិនដោយបង្កើនការកសាងកោះនៅសមុទ្រចិនខាងត្បូង
30, Jun 2024 , 8:29 am        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងអគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្តវៀតណាម​លោក Nguyen Phu Trong ក្នុងពិធីស្វាគមន៍​លោក Xi នៅទីក្រុងហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងអគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្តវៀតណាម​លោក Nguyen Phu Trong ក្នុងពិធីស្វាគមន៍​លោក Xi នៅទីក្រុងហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
ដោយ: VOA
រដ្ឋធានីវ៉ាស៊ីនតោន — ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសវៀតណាមបានបង្កើនការកសាងកោះរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដើម្បីពង្រឹងទីតាំងរបស់ខ្លួនទាក់ទងនឹងប្រទេសចិន ប៉ុន្តែមិនបង្កការគំរាមកំហែងណាមួយដល់ប្រទេសទាមទារសំខាន់ផ្សេងទៀតនៅក្នុងតំបន់នោះគឺហ្វីលីពីននោះទេ។

 
ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក ប្រទេសវៀតណាមបានពន្លឿនការពង្រីកទីតាំងនៅប្រជុំកោះ Spratly។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅដើមខែមិថុនានេះដោយគម្រោងAsia Maritime Transparency Initiative (AMTI) នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
 
យោងតាមរបាយការណ៍នោះ វៀតណាមបានសាងសង់លើផ្ទៃដីសរុបចំនួន ២៨០ ហិកតានៅទូទាំង ទីតាំងចំនួន ១០ ដែលខ្លួនគ្រប់គ្រងនៅក្នុងប្រជុំកោះក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ធៀបនឹងផ្ទៃដីសរុបចំនួន ៣០១ ហិកតា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ និងផ្ទៃដីសរុបនៃឆ្នាំ ២០២២។
 
ទីក្រុងប៉េកាំងនៅតែគ្រប់គ្រងប៉ុស្តិ៍ធំជាងគេចំនួនបីនៅក្នុងប្រជុំកោះ Spratly ប៉ុន្តែដោយសារការបូមខ្សាច់ និងការចាក់បំពេញដីនាពេលថ្មីៗនេះ ទីក្រុងហាណូយបានគ្រប់គ្រងទីតាំងធំបំផុតចំនួនបួនបន្ទាប់ទៀត។ កោះធំជាងគេក្រោមការគ្រប់គ្រងរបស់ហ្វីលីពីននៅក្នុងប្រជុំកោះនេះគឺកោះ Thitu មានទំហំធំទីប្រាំបួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com