ជាតិ
វីដេអូ
យុវជន សុន សេង ធ្វើគំរូប្រាសាទកោះកេរ បង្ហាញក្នុងពិព័រណ៍ស្នាដៃសិស្ស
30, Jun 2024 , 10:03 am        
រូបភាព
ដោយ៖ ជៃ ភានិត

ភ្នំពេញ៖ យុវជន សុន សេង និងសមាជិក មកពីក្លិបប្រវត្តិសាស្រ្ត បាននាំយកគំរូប្រាសាទត្រីភូវនេស្វរៈ ឬប្រាសាទកោះកេរ តាំងបង្ហាញក្នុងពិព័រណ៍ស្នាដៃសិស្ស សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប។ យុវជន សុន សេង ប្រធានក្រុម ពន្យល់ថា មូលហេតុដែលក្រុមរបស់គេ ធ្វើគំរូប្រាសាទត្រីភូវនេស្វរៈ ព្រោះប្រាសាទនេះ មានសណ្ឋានខុសប្លែកពីប្រាសាទដទៃ ពោលគឺជាប្រាសាទដែលមានរាងពីរាមីត តែមួយគត់ក្នុងប្រទេសកម្ពុជា។ ម្យ៉ាង សុន សេង ក៏ចង់ឱ្យសិស្សានុសិស្សផ្សេងទៀត បានសិក្សាស្វែងយល់ពីប្រវិត្តនៃប្រាសាទនេះ។   

 
សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖

 
សមាជិកក្លិបប្រវត្តិសាស្រ្តរបស់សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប បានចំពោះខិតខំស្រាវជ្រាវពី ប្រវត្តិប្រាសាទ តាមរយៈឯកសារនានា ដោយមានការណែនាំពីលោកគ្រូប្រវត្តិវិទ្យាផ្ទាល់។ ទម្រាំចេះរូបរាងនៃ ប្រាសាទនេះឡើយ យុវជន សុន សេង និងសមាជិកក្រុមចំនួន៧នាក់ ត្រូវចំណាយរយៈពេលមួយខែ ដើម្បី សាងសង់។ 
 
សូមជម្រាបថា សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប បានរៀបចំពិព័រណ៍ស្នាដៃសិស្ស ដែលរៀបចំឡើងនៅ ថ្ងៃទី២៩ ខែមិថុនា។ សិស្សានុសិស្សជាច្រើន បានយកស្នាដៃ និងគំនិតច្នៃប្រឌិតដ៏សម្បូរបែបរបស់ខ្លួន មកតាំងបង្ហាញក្នុងពិព័រណ៍នេះ។ ស្នាដៃរបស់សិស្សប្រមាណ ១០០ស្តង់នេះ ភាគច្រើន ជាគំនិតរបស់សិស្ស ផ្ដើមចេញពីការងារសាលា និងការងារស្រាវជ្រាវជាក្រុម៕
 

Tag:
 ពិព័រណ៍ស្នាដៃសិស្ស
  ប្រាសាទកោះកេរ
© រក្សាសិទ្ធិដោយ thmeythmey.com