ជាតិ
យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាជាង៣,៣លានដុល្លារ
02, Jul 2024 , 7:04 am        
រូបភាព
សៀមរាប ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគពីមហាជនចំនួន ៣,៣លានដុល្លារ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ មានរយៈពេល១ខែចាប់ពីថ្ងៃទី ១ -៣០ ខែមិថុនា ឆ្នាំ២០២៤។


 
ថវិកាដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានទាំង ៣,៣ លានដុល្លារនេះ គឺទទួលបានសប្បុរសជនចំនួនជាង២៤ម៉ឺននាក់។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» នៅថ្ងៃទី១ ខែកក្កដា  លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានលើកឡើងថាចំនួនទឹកប្រាក់នេះ ទទួលបានច្រើនជាងឆ្នាំមុនចំនួន២លានដុល្លារ។ លោក ចន ណារិទ្ធ បន្ថែមថា យុទ្ធនាការនេះធ្វើឡើង ក្នុងគោលដៅដើម្បីចូលរួមជួយកុមារ ក្នុងការព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា។ 
 
សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាគំនិតផ្តួចផ្តើមឡើងរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងមួយឆ្នាំៗ គន្ធបុប្ផា ត្រូវការថវិកាប្រមាណ៤២លានដុល្លារ ទើបអាចដំណើរការទៅបាន ខណៈបុគ្គលិកនៅទីនោះ មាន២៦០០នាក់។ កាលពីឆ្នាំ២០២៣ មានកុមារជាង១លាននាក់បានទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com