ជាតិ
ព្រឹត្តិការណ៍«សំណេរអង្គរ»នឹងរៀបចំនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៤ ![](https://image.thmeythmey.com/pictures/2024/01/12/untitled-2.jpg)
×![]()
ការប្រកួតប្រជែងសរសេរតាមអាន«សំណេរអង្គរ»នឹងធ្វើឡើងនៅអតីតរាជធានីអង្គរ ក្នុងខេត្តសៀមរាបនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៤ខាងមុខនេះ។ ទិវាសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ។ អ្នកចូលរួមច្រើនរយនាក់ បាន និងកំពុងត្រៀមខ្លួនចូលរួមការប្រកួតសរសេរតាមអានខាងលើនេះ។
ជ័យលាភីនៃការប្រកួតការសរសេរតាមអាននឹងទទួលបានរង្វាន់ជាការស្នាក់នៅក្នុងសណ្ឋាគារធំៗនៅក្នុងខេត្តសៀមរាប។ ចំណែកឯអ្នកចូលរួមទូទៅនឹងទទួលបានអាវយឺត សៀវភៅ។ល។ អ្នកសារព័ត៌មានជាច្រើននាក់ពីរាជធានីភ្នំពេញ និងពីខេត្តសៀមរាប នឹងចូលរួមធ្វើសេចក្តីរាយការណ៍ពីព្រឹត្តិការណ៍«សំណេរអង្គរ»៕
![](https://image.thmeythmey.com/pictures/2024/01/12/v.png)
© រក្សាសិទ្ធិដោយ thmeythmey.com