ជាតិ
លោក Wang Wenbin អតីតអ្នកនាំពាក្យការបរទេសចិន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05, Jun 2024 , 10:32 am        
រូបភាព
លោក Wang Wenbin អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក Wang Wentian ដែលចប់អាណត្តិ។ យោងតាមការផ្សាយរបស់ China Daily ការតែងតាំងលោក Wang ត្រូវបានអះអាងដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

លោក Wang បានបម្រើការជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤នេះ។ អាយុ៥៣ឆ្នាំ លោកបានបំពេញបេសកកម្មការទូតអស់ រយៈពេលជាង៣០ឆ្នាំ ជាពិសេសផ្នែកគោលនយោបាយ និងកិច្ចការនៅបណ្តាប្រទេសអាហ្វ្រិក។

លោកក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសទុយនីស៊ី ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com