ជាតិ
យុទ្ធនាការប្ដូរប្រាក់ចាស់ ទក់ និងរហែក ក្នុងក្រុងសៀមរាប
× សៀមរាប៖ សាខាធនាគារជាតិ នៃកម្ពុជា ខេត្តសៀមរាប បានបើកយុទ្ធនាការ ប្ដូរប្រាក់ចាស់ ទក់ និងរហែក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅជិតផ្សារចាស់ ក្រុងសៀមរាប។ ប្រាក់រៀល ដែលពលរដ្ឋយកទៅដូរ និងត្រូវជំនួសមកវិញជាទឹកប្រាក់តាមប្រព័ន្ធឌីជីថល KHQR បាគង និងប្រព័ន្ធប្រតិបត្តិការធនាគារដៃគូ ដោយឥតមិនគិតកម្រៃសេវា។
នៅខេត្តសៀមរាប យុទ្ធនាការនេះធ្វើឡើងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី៤ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ ថ្ងៃទី២ យុទ្ធនាការនេះ នឹងធ្វើឡើងនៅផ្សារលើធំថ្មី ក្រុងសៀមរាប ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល។
ក្រៅពីខេត្តសៀមរាប យុទ្ធនាការនេះ ក៏ធ្វើឡើងនៅតាមបណ្ដាខេត្តដទៃទៀតផងដែរ៕
Tag:
ប្រាក់
រូបិយបណ្ណ
ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com