ជាតិ
ពីនេះ ពីនោះ
× មនុស្សមួយចំនួនសរសេរពាក្យទាំងនេះ ដោយមិនដឹងថាណាមួយខុស ឬមួយណាត្រឹមត្រូវឡើយ។ តាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ស្និត» និង «ស្និទ្ធ» មានន័យខុសគ្នាទាំងស្រុង។
«ស្និត» ជាក្រាសមួយប្រភេទមានធ្មេញទាំងពីរខាងល្អិតញឹកជិត សម្រាប់សិតឲ្យដោយចៃ ឬសិតសក់ស្ងួតឲ្យរាបជិត។ រីឯន័យមួយទៀត វាជាសំណុំផ្លែចេកដែលនៅជាប់នឹងស្ទង ឬដែលពន្លះចេញពីស្ទងមកមិនឲ្យរបេះដាច់ពីគ្នា។ ឧទាហរណ៍៖ ស្និតចេក ឬចេកមួយស្និត។
ចំណែកពាក្យ «ស្និទ្ធ» មានន័យថា ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិតល្អ ។ ខ្មែរប្រើជា កិ., កិ. វិ. ឬ គុ. ស្រឡាញ់ស៊ប់, ស្រឡាញ់អស់ពីចិត្ត, ស៊ប់ចិត្តឥតរង្កៀស, ទុកចិត្តស៊ប់; ជិតដិត, ទំនុកទុកចិត្ត, ឥតរង្កៀស។ ខ្ញុំមិនសូវស្និទ្ធនឹងគេទេ; បរិភោគស្និទ្ធ; មនុស្សស្និទ្ធនឹងគ្នា, មិត្រស្និទ្ធ ។
«សិទ្ធ» ក៏មានន័យថា ជិតស្លុង ផងដែរ។ ឈើសាច់ស្និទ្ធ; ដៃជាងនេះបញ្ចុះដំណាប់ស្និទ្ធល្អណាស់ ។ ស្និទ្ធជិត ជិតដិតណាស់; ជិតស្លុង ឥតមានស្នាម ។ ស្និទ្ធស្នាល ( ម. ព. ស្នាល ) ។ ស្និទ្ធស្នេហ៍ ឬ ស្នេហ៍ស្និទ្ធ ជាទីស្រឡាញ់ស៊ប់ជាប់ចិត្ត ( ព. កា. ) ។ ស្និទ្ធស្នេហា ស្នេហាស៊ប់ចិត្ត, ស្នេហ៍ស្និទ្ធ ។ ល ។
© រក្សាសិទ្ធិដោយ thmeythmey.com