ពីនេះ ពីនោះ
រូបត្លុក
តុល្យភាពជីវិតរវាងការសប្បាយ និងការងារ! ![](https://image.thmeythmey.com/pictures/2020/07/25/115987519_1239691196399072_38371920966727585_n.jpg)
×![]()
ភ្នំពេញ៖ ចំណុចនេះ គឺពិបាកសម្រេចណាស់ ពីព្រោះ វាអាស្រ័យទៅលើបុគ្គលម្នាក់ៗ។ អ្នកខ្លះចូលចិត្តសប្បាយច្រើនជាងការងារ ទាំងនៅក្មេង និងវ័យចំណាស់។ អ្នកខ្លះ ចូលចិត្តការងារច្រើនជាងការសប្បាយ។ រីឯអ្នកខ្លះទៀត ថ្លឹងថ្លែងរវាងការងារ និងការកម្សាន្ត។ រីឯ បុគ្គលមួយក្រុមទៀត ពួកគេចាប់យកការងារជាសកម្មភាពកម្សាន្តតែម្តង ដូច្នេះ ក្រុមចុងក្រោយនេះ ធ្វើការមិនឈប់ឈរទេ(បានប្រយោជន៍ដែរ)។ សរុបសេចក្តីមកវិញ បុគ្គលម្នាក់ៗ គឺជាអ្នកគូសវាស តាក់តែង និងកំណត់គោលដៅជីវិតដោយខ្លួនឯង រីឯ អ្នកផ្សេងគ្រាន់ជាអ្នកទស្សនាប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com