កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង ជួបក្រុមឡាវ Young Elephants វគ្គជម្រុះ Shopee Cup
09, May 2024 , 1:03 pm        
រូបភាព
ព្រះខ័នរាជស្វាយរៀង ជើងឯកលីគកំពូលកម្ពុជា នឹងត្រូវជួបក្រុមជើងឯកឡាវ Young Elephants ក្នុងការប្រកួតវគ្គជម្រុះ playoff ដើម្បីដណ្តើមកៅអីទៅវគ្គចែកពូល ទៅកាន់ព្រឹត្តិការណ៍ជើងឯកក្លិបអាស៊ីអាគ្នេយ៍ Shopee Cup រដូវកាល ២០២៤-២៥។



ក្រោយការចាប់ឆ្នោតរើសពូល និងវគ្គជម្រុះ playoff ពានរង្វាន់ Shopee Cup នៅថ្ងៃទី៩ ខែឧសភាព ក្នុងក្រុងហាណូយ ប្រទេសវៀតណាម ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រជែងក្រុមឡាវ Young Elephants ស្របពេល ក្រុមព្រុយណេ Kasuka ត្រូវតតាំង Shan United របស់មីយ៉ាន់ម៉ា នៅវគ្គ playoff។ ទាំងពីរគូ នឹងត្រូវប្រកួតប្តូរទឹកដីគ្នាទៅវិញទៅមក ដើម្បីរកអ្នកឈ្នះចំនួន២ក្រុម ដោយជើងទី១នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា និងជើងទីពីរ នៅថ្ងៃទី២៤ ខែកក្កដា។
 
ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ទទួលបានពីរកៅអីម្នាក់ ចំណែក ហ្វីលីពីន និងសិង្ហបុរី ទទួលបាន១កៅអី សរុប១០ក្រុម ស្របពេល កម្ពុជា ព្រុយណេ ឡាវ និងមីយ៉ាន់ម៉ា ទទួលបានកន្លះកៅអីម្នាក់ ត្រូវប្រកួតវគ្គជម្រុះ playoff ដើម្បីដណ្តើមគ្នាយក២កៅអីទៅវគ្គចែកពូល។
  


ទាំង៤ក្រុមរួមមាន ព្រះខ័នរាជស្វាយរៀង Young Elephants Kasuka និង Shan United នឹងត្រូវប្រជែងយកពីរកៅអី ទៅកាន់វគ្គចែកពូល Shopee Cup រដូវកាលដំបូង ២០២៤-២៥ ដើម្បីបង្គ្រប់ ១២ក្រុម ដែលចែកជា២ពូល A និង B។ 
 
១០ក្រុមដែលស្ថិតនៅវគ្គចែកពូលរួចស្រេច មានដូចជា៖
 
ពូល A
BG Pathum United (ថៃ)
Terengganu FC (ម៉ាឡេស៊ី)
PSM Makassar FC (ឥណ្ឌូណេស៊ី) 
Dong A Thanh Hoa FC (វៀតណាម)
រួមជាមួយក្រុមទាំងពីរដែលឈ្នះនៅវគ្គ Playoff។ 
 
ពូល B 

Buriram United FC (ថៃ)
Kuala Lumpur City FC (ម៉ាឡេស៊ី)
Cong An Ha Noi FC (វៀតណាម)
Borneo FC Samarida (ឥណ្ឌូណេស៊ី)
Kaya FC-Iloilo (ហ្វីលីពីន)
Lion CIty Sailors FC (សិង្ហបុរី)៕

Tag:
 Shopee Cup
© រក្សាសិទ្ធិដោយ thmeythmey.com