ជាតិ
សុខភាព
របេងជាជំងឺឆ្លង តែអាចព្យាបាលជាសះស្បើយបាន ![ការចុះផ្សព្វផ្សាយ របស់សមាគមបណ្ដាញអ្នកជំងឺរបេងនៅកម្ពុជា (TB people Cambodia) នាពេលកន្លងមក ពាក់ព័ន្ធការយល់ដឹងលើជំងឺឆ្លង។](https://image.thmeythmey.com/pictures/2024/06/30/_front.jpg)
ការចុះផ្សព្វផ្សាយ របស់សមាគមបណ្ដាញអ្នកជំងឺរបេងនៅកម្ពុជា (TB people Cambodia) នាពេលកន្លងមក ពាក់ព័ន្ធការយល់ដឹងលើជំងឺឆ្លង។
×![]()
សៀមរាប៖ អ្នកស្រី វ៉ាត លីដា និងអ្នកស្រី ញ៉ក់ កង ជាអតីតអ្នកជំងឺរបេង២រូប ដែលឆ្លងពីក្រុមគ្រួសារ។ បន្ទាប់ពីព្យាបាលជំងឺរបេងជាសះស្បើយហើយ ស្ត្រីទាំងពីររូបនេះ កំពុងដឹកនាំសមាគមក្លាយជាអ្នកជួយសង្គ្រោះអ្នកកើតជំងឺរបេងដទៃទៀត នៅកម្ពុជា ក្រោមស្ថាប័នសមាគមបណ្ដាញអ្នកជំងឺរបេងនៅកម្ពុជា (TB people Cambodia)។ ក្រោយឆ្លងកាត់បទពិសោធនៃការព្យាបាលបានជាសះស្បើយ ស្ត្រីទាំងពីររូបលើកទឹកចិត្ត និងជំរុញឱ្យទៅទទួលការព្យាបាល ព្រោះជំងឺរបេងជាជំងឺឆ្លង អាចបង្ការបាននិងព្យាបាលជាសះស្បើយ ហើយវាក៏មិនមែនជាជំងឺតពូជដែរ៕
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖
អ្នកស្រី វ៉ាត លីដា (ស្ដាំ) និងអ្នកស្រី ញ៉ក់ កង ស្ថិតក្នុងកិច្ចប្រជុំថ្នាក់តំបន់ស្ដីពីជំងឺរបេង និងការគ្របដណ្ដប់សុខភាពជាសកល នៅក្រុងសៀមរាប កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។
© រក្សាសិទ្ធិដោយ thmeythmey.com