អន្តរជាតិ
Facebook ព្រមានបិទមាតិកាព័ត៌មាននៅអូស្រ្តាលី បើហ៊ានទារកម្រៃពីខ្លួន
01, Jul 2024 , 8:39 am        
រូបភាព
រូបភាព AFP
រូបភាព AFP
បណ្តាញសង្គម Facebook អាចនឹងបិទមាតិកាព័ត៌មាននៅអូស្រ្តាលី ប្រសិនបើរដ្ឋាភិបាលសម្រេចទារកម្រៃថ្លៃអាជ្ញាប័ណ្ណ។ លោកស្រី Mia Garlick នាយកគោលនយោបាយតំបន់របស់ក្រុមហ៊ុន META បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៨ ខែមិថុនា។

 
នៅក្នុងការឆ្លើយសំណួរទៅកាន់សភាអូស្រ្តាលីពាក់ព័ន្ធនឹងការបិទមាតិកាព័ត៌មាន ពាក់ព័ន្ធការផ្តល់កម្រៃលើអាជ្ញាប័ណ្ណ លោកស្រី Mia Garlick នាយកគោលនយោបាយតំបន់របស់ក្រុមហ៊ុន Meta បានលើកឡើងថា វាមានគ្រប់ជម្រើសទាំងអស់។ ក្រុមហ៊ុន Meta មិនអាចផ្តល់កម្រៃអាជ្ញាប័ណ្ណដល់ស្ថាប័នព័ត៌មាននៅអូស្រ្តាលីបានទេ ដោយសារមានចំនួនច្រើន។ 
 
«វាមានចំនួនស្ថាប័នជាច្រើន ដែលប្រជាជនអាចទទួលបានព័ត៌មាន»។ លោកស្រី Mia Garlick បានបញ្ជាក់បែបនេះ ទៅកាន់សភា នៅថ្ងៃទី២៨ ខែមិថុនា ដោយបន្តថា ពេលនេះ ក្រុមហ៊ុនខ្លួន កំពុងរង់ចាំការសម្រេចចិត្តពីរដ្ឋាភិបាលអូស្រ្តាលី។
 
កន្លងមក ក្រុមហ៊ុន Meta ក៏ធ្លាប់បិទមាតិកាព័ត៌មាន នៅកាដាណា ក្រោមហេតុផលស្រដៀងអូស្រ្តាលីផងដែរ៕ 
 

Tag:
 Facebook
  អូស្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com