ជាតិ
រដ្ឋ លើកលែងការ​ពិន័យ​មួយឆ្នាំ ចំពោះគម្រោងអភិវឌ្ឍ​លំនៅឋានជាបុរី ឬខុនដូរ ​
02, Jul 2024 , 2:39 pm        
រូបភាព
ដោយ៖ ញ៉ សុខហឿន​

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រកាស លើកលែងការផាកពិន័យ​ផ្សេងៗ​ចំពោះ​គម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាម ប្រកាសស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ នេះបើតាម​សេចក្តី​ជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី១ កក្កដា។



បើតាមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ការលើកលែងការផាកពិន័យ ចាប់ផ្តើម​អនុវត្តន៍​ចាប់ពីថ្ងៃទី១កក្កដាតទៅ។
 
​ចំពោះគម្រោងអភិវឌ្ឍដែលគ្មានអាជ្ញាបណ្ណ ត្រូវ​មកដាក់ពាក្យស្នើសុំ ​អាជ្ញាបណ្ណ​នៅ​និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ «ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណត្រូវ​មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ»។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ដូច្នេះមុននឹងបន្តថា ការលើកលែងការផាកពិន័យអាចមានសុពលភាពលើសពី១ឆ្នាំ អាស្រ័យលើការសម្រេចរបស់រាជរដ្ឋាភិបាល។
 
យោងតាមប្រកាស ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិត​អនុញ្ញាត អាជី​វកម្ម​អភិវឌ្ឍអចលនវត្ថុ ​​រាជរដ្ឋាភិបានបន្តការលើកលែងពន្ធប្រថាប់ត្រា​លើការផ្ទេរ​កម្ម​សិទ្ធិ ឬ សិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ។
 
​ការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យ ក៏ត្រូវបន្តពន្យារពេលដែរ បើតាមប្រកាសលេខ ០៤៧ អ.ស.ហ. ប្រក​។ ដ្បិតលើកលែងពន្ធប្រថាប់ត្រា និងពន្យារ​ពេល​​អនុវត្តពន្ធលើចំណេញមូលធន តែរាជរដ្ឋាភិបាល ដាក់កំហិតឱ្យ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍​លំ​នៅ​ឋានជាបុរី ដែលមិនទាន់​អភិវឌ្ឍន៍ ត្រូវបង់ពន្ធ​តាមនីតិវិធីជាធរមាន និង​ត្រូវ​កាន់​បញ្ជី​គណនេយ្យ​ឱ្យ​បានត្រឹមត្រូវ៕

© រក្សាសិទ្ធិដោយ thmeythmey.com