សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌូណេស៊ីនឹងរចនាលិខិតឆ្លងដែនថ្មី ដើម្បីអបអរខួបឯករាជ្យជាតិលើកទី៨០
30, Jun 2024 , 7:59 pm        
រូបភាព
លិខិតឆ្លងដែនឥណ្ឌូណេស៊ី ។ រូបភាព ៖ Antara
លិខិតឆ្លងដែនឥណ្ឌូណេស៊ី ។ រូបភាព ៖ Antara
ការផ្លាស់ប្តូរលិខិតឆ្លងដែនមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវមុខងារសន្តិសុខព័ត៌មាន និងគាំទ្រដល់សិទ្ធិរបស់ប្រជាជនឲ្យបានល្អបំផុត។ ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ។

 
ក្រសួងច្បាប់ និងសិទ្ធិមនុស្សរបស់ឥណ្ឌូណេស៊ី កំពុងរៀបចំដាក់ឱ្យប្រើប្រាស់លិខិតឆ្លងដែនថ្មី ដើម្បីអបអរសាទរទិវាជាតិលើកទី៨០ របស់ប្រទេសនៅថ្ងៃទី ១៧ខែសីហា ឆ្នាំ២០២៥។
 
តាមការបញ្ជាក់របស់ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងច្បាប់ និងសិទ្ធិមនុស្ស លោក Silmy Karim នៅថ្ងៃទី២៩ ខែមិថុនា លិខិតឆ្លងដែនថ្មីមានការរចនា និងពណ៌ខុសពីបច្ចុប្បន្ន ហើយត្រូវបានរំពឹងថានឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃបុណ្យឯករាជ្យជាតិឆ្នាំ ២០២៤ ។
 
លោក Silmy Karim បានលើកឡើងថា ការរៀបចំ និងពណ៌ថ្មីនៃលិខិតឆ្លងដែនឥណ្ឌូណេស៊ី គឺមានបំណងជំរុញឱ្យមានការកែលម្អ និងវឌ្ឍនភាព។ លើសពីនេះ ការផ្លាស់ប្តូរលិខិតឆ្លងដែនមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវមុខងារសន្តិសុខព័ត៌មាន និងគាំទ្រសិទ្ធិរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ទាំងនេះគឺជាការផ្លាស់ប្តូរស្របតាមបទប្បញ្ញត្តិអន្តរជាតិដើម្បីបង្កើនសុវត្ថិភាពលិខិតឆ្លងដែន។
 
លិខិតឆ្លងដែនថ្មីរបស់ឥណ្ឌូណេស៊ីនឹងបន្ថែមមុខងារចាប់យករូបភាពបីទីតាំង។ មុខងារផ្សេងទៀតនឹងត្រូវបានប្រកាស និងធ្វើបច្ចុប្បន្នភាពទៅតាមវឌ្ឍនភាព។
 
បច្ចុប្បន្ននេះ លិខិតឆ្លងដែនឥណ្ឌូណេស៊ីមានពណ៌ខៀវតិចៗ ឬពណ៌ខៀវបៃតងសម្រាប់លិខិតឆ្លងដែនធម្មតា, ពណ៌បៃតងសម្រាប់លិខិតឆ្លងដែនផ្លូវការ និងពណ៌ខ្មៅសម្រាប់លិខិតឆ្លងដែនការទូត។ លិខិតឆ្លងដែនបច្ចុប្បន្នរបស់ឥណ្ឌូណេស៊ីមាននិមិត្តសញ្ញាបក្សី គ្រុឌពណ៌លឿង។
 
គិតត្រឹមខែមករា ឆ្នាំ២០២០ លិខិតឆ្លងដែនឥណ្ឌូណេស៊ីអនុញ្ញាតឱ្យចូលដោយមិនមានទិដ្ឋាការទៅកាន់ ៨៥ប្រទេស និងដែនដី៕
 

Tag:
 ឥណ្ឌូណេស៊ី
  លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com