ជាតិ
រដ្ឋ លើកលែងការពិន័យមួយឆ្នាំ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬខុនដូរ ![](https://image.thmeythmey.com/pictures/2024/07/02/b.jpg)
×![]()
ដោយ៖ ញ៉ សុខហឿន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រកាស លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាម ប្រកាសស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី១ កក្កដា។
បើតាមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ការលើកលែងការផាកពិន័យ ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១កក្កដាតទៅ។
ចំពោះគម្រោងអភិវឌ្ឍដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ «ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ»។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ដូច្នេះមុននឹងបន្តថា ការលើកលែងការផាកពិន័យអាចមានសុពលភាពលើសពី១ឆ្នាំ អាស្រ័យលើការសម្រេចរបស់រាជរដ្ឋាភិបាល។
យោងតាមប្រកាស ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍអចលនវត្ថុ រាជរដ្ឋាភិបានបន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ។
ការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យ ក៏ត្រូវបន្តពន្យារពេលដែរ បើតាមប្រកាសលេខ ០៤៧ អ.ស.ហ. ប្រក។ ដ្បិតលើកលែងពន្ធប្រថាប់ត្រា និងពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន តែរាជរដ្ឋាភិបាល ដាក់កំហិតឱ្យ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍន៍ ត្រូវបង់ពន្ធតាមនីតិវិធីជាធរមាន និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com