ជាតិ
ព័ត៍មានសុខភាព
សុខភាព
ល្អ​ណាស់ ! ការ​ទទួលទាន​ត្រី​ធ្វើ​ឲ្យ​អ្នក​នឹង​ទទួលបានសុខភាពល្អ ​៥​យ៉ាងនេះ
27, Jun 2024 , 10:59 pm        
រូបភាព
ជា​ទូទៅ ត្រី​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​សុខភាព​របស់​អ្នក ជា​ពិសេស​គឺ​ខួរក្បាល​តែ​ម្តង​។ សាច់​ត្រី​ពោរពេញ​ទៅ​ដោយ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​គេ​ស្គាល់​ថា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សរីរាង្គ​ក្នុង​ខ្លួន​។ ជាតិ​ខ្លាញ់​ទាំងនេះ​ជំនួយ​ដល់​មុខងារ​របស់​ខួរក្បាល ព្រោះ​វា​ជួយ​ស្រោប​ជា​ស្រទាប​ខ្លាញ់​ទៅ​លើ​សរសៃប្រសាទ​អោយ​បាន​រឹង​មាំ​ល្អ ។

 
អូ​មេ​ហ្គា​បី​នឹង​ស្រោប​សរសៃប្រសាទ​ដោយ​ជាតិ​ខ្លាញ់​ល្អ​ៗ​ដើម្បី​អោយ​វា​ធ្វើ​ចលនា​បាន​យ៉ាង​ងាយស្រួល​ទៅ​ក្នុង​ខួរក្បាល​។ អូ​មេ​ហ្គា​បី​ក៏​ផ្តល់​ជា​អុក​ស៊ី​សែន​កាន់តែ​ច្រើន​ទៅ​ក្នុង​ខួរក្បាល​, រក្សា​ព័ត៌មាន​ថ្មី​ៗ និង​នឹកឃើញ​ព័ត៌មាន​ចាស់​ៗ​មក​វិញ​បាន​។ ត្រី​ដែល​មាន​តម្លៃ និង​រស់​ជា​ឆ្ងាញ់​បំផុត​សម្រាប់​សុខភាព​ខួរក្បាល គឺ​ត្រី​សាល​មុង​, និង​ត្រី​ធូ​ណា​។
 
អ្វី​ដែល​ល្អ​នោះ​គឺថា បើសិនជា​អ្នក​មិនមែន​ជា​មនុស្ស​ចូល​ចិត្ត​ត្រី​ទេ ការ​ស្រាវជ្រាវ​ថ្មី​ៗ​ភាគច្រើន​បាន​បង្ហាញ​អោយ​ដឹង​ថា ការ​ញ៉ាំ​ត្រី​តែ​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​របស់​វា​ទៅ​ហើយ​។ មួយវិញទៀត វិទ្យាស្ថាន​ជាតិ​សុខាភិបាល​បាន​ណែនាំ​ថា មនុស្ស​យើង​គួរតែ​ញ៉ាំ​ត្រី​យ៉ាង​ហោច​ណាស់ ២​ភាគរយ​នៃ​កា​ឡូ​ប្រចាំ​ថ្ងៃ​សរុប​របស់​ពួក​គេ ដែល​មាន​អូ​មេ​ហ្គា​បី​ស្មើនឹង ៤​ក្រាម​ក្នុង​មួយ​ថ្ងៃ​។
 
បើសិនជា​អ្នក​មិន​ញ៉ាំ​សាច់សត្វ ឬ​មាន​បញ្ហា​នឹង​សាច់​ត្រី​ពេល​ញ៉ាំ​អាហារ អ្នក​អាច​ប្រើប្រាស់​ជា​ថ្នាំ​បំប៉ន​ប្រភេទ​ខ្លាញ់ត្រី ឬ អូ​មេ​ហ្គា​បី DHA ក៏​បាន​ដែរ​។ ទោះបីជា​ទិន្នន័យ​ថ្មី​ពី Consumer Reporters បញ្ជាក់​ថា មាន​ប្រជាជន​អា​មេ​រិ​ក​កាន់តែ​ច្រើន​កំពុង​តែ​ទិញ​ថ្នាំ​បំប៉ន​អូ​មេ​ហ្គា​បី​ច្រើន​ជាង​មុន​ក៏​ដោយ ក៏​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​និយាយ​ថា​ការ​ញ៉ាំ​ត្រី​ពិតប្រាកដ​នៅ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព​ដដែល​។ ខាងក្រោម​នេះ​គឺជា​វិធី​ប្រាំ​យ៉ាង​ក្នុង​ការ​បន្ថែម​កម្រិត​អាហារ​ត្រី​ដល់​របប​អាហារ​របស់​អ្នក​ដើម្បី​ពង្រឹង​សុខភាព​។
 
បង្ការ​ជំងឺ​បេះដូង

ការ​សិក្សា​របស់​ប្រជាជន ដា​នី​ស ទៅ​លើ​ស្ត្រី​ចំនួន ៤៩០០០​នាក់​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​ក្នុង​ចំណង់ជើង​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​ជា​សារព័ត៌មាន​របស់​សមាគម​ន៍​ជំងឺ​បេះដូង​អា​មេ​រិ​កបាន​រក​ឃើញ​ថា ស្ត្រី​ដែល​មិន​ញ៉ាំ​ត្រី​សោះ ឬ​ញ៉ាំ​តិចតួច​មាន​បញ្ហា​ច្រើន​ជាង​ស្ត្រី​ដែល​ញ៉ាំ​ត្រី​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍រ​ហូត​ដល់ ៥០​ភាគរយ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​មិន​ញ៉ាំ​ត្រី​មានការ​ប្រឈម​នឹង​ជំងឺ​ជាង​អ្នក​ឧស្សាហ៍​ញ៉ាំ​ត្រី ៣​ដង​។ ការ​ស្រាវជ្រាវ​ផ្សេង​ៗ​ទៀត​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ត្រី​ដែល​មាន​ខ្លាញ់​អូ​មេ​ហ្គា​បី​ខ្ពស់​អាច​កាត់​បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម ដែល​វា​បន្ថយ​ដល់​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​។
 
កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង
បើ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​បាន​បង្ហាញ​កាលពី​ខែ​មុន​នៅ​ឯ​សង្គម​វិទ្យុ​សាស្ត្រ​នៃ​ការ​ប្រឈម​ប្រចាំឆ្នាំ​របស់​អា​មេ​រិ​ក​ខាងជើង បានអោយ​ដឹង​ថា ការ​ញ៉ាំ​ត្រី​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​ជួយ​បង្ការ​បញ្ហា​ទៅ​លើ​សរសៃប្រសាទ​ក្នុង​តំបន់ Gray-matter បាន​ដែល​ជា​ផ្នែក​មួយ​នៃ​ខួរក្បាល​សម្រាប់​ធ្វើ​ទំនាក់ទំនង​ដល់​ការ​ចង​ចាំ និង​ការ​ចេះ​ដឹង​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​ញ៉ាំ​ត្រីអាំង ឬ​ដុត តែ​មិនមែន​ដោយ​ការ​ចៀន ឬ​ឆា​ទេ គឺ​មាន​ខួរក្បាល និង​កោសិការ​ធំ​ៗ សម្រាប់​ទទួលខុសត្រូវ​ក្នុង​ការ​ចង​ចាំ និង​សិក្សា​។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ខួរក្បាល​ដែល​មាន​ទំហំ​ធំ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​ថយ​ចុះ​ភាព​ឆ្លាត​វៃ និង​ជំងឺ​ភ្លេចភ្លាំង​។
 
ពង្រឹង​ដល់​សុខភាព​ស្បែក និង​សក់

ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​មាន​ក្នុង​សាច់​ត្រី​ពិតជា​ខ្លាញ់​ប្រកបដោយ​សុខភាព​មួយ​ប្រភេទ​សម្រាប់​ថែរក្សា​ស្បែក​របស់​អ្នក​អោយ​មើលទៅ​មានការ​ការពារ និង​សក់​មាន​ពន្លឺ​។ ការ​ស្រាវជ្រាវ​ក៏​បាន​ភ្ជាប់​ការ​ញ៉ាំ​ត្រី​និង​ខ្លាញ់​អូ​មេ​ហ្គា​បី​ជា​ការ​ព្យាបាល​ជំងឺ​ស្បែក​ដូច​ជា កា​រក​ន្រួ​ល​ក្រហម​ៗ​លើ​ស្បែក​។
 
បំបាត់​ការ​បាក់ទឹកចិត្ត

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា នៅ​ពេល​ប្រើ​ថ្នាំ​បំបាត់​ការ​បាក់ទឹកចិត្ត​រយៈពេល​យូរ​ជាមួយ​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​មាន​ក្នុង​សាច់​ត្រី វា​រឹតតែ​ធ្វើ​អោយ​ការ​ព្យាបាល​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​ប្រើ​ថ្នាំ​តែ​មួយ​មុខ​។ ការ​សិក្សា​មួយ​ទៅ​លើ​ស្ត្រី​ចំនួន ៥២​នាក់​បាន​រក​ឃើញ​ថា ការ​ប្រើ​ថ្នាំ​គ្រាប់​អូ​មេ​ហ្គា​បី ៣០០​មី​លី​ក្រាម​ក្នុង​ពេល​មាន​ផ្ទៃពោះ​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​បាក់ទឹកចិត្ត​ក្រោយ​សម្រាលកូន​។
 
បង្កើន​ការ​លូតលាស់​ខួរក្បាល
EFA​អូ​មេ​ហ្គា​បី ដែល​មាន​ក្នុង​ត្រី​សាល​ម៉ុង និង​ត្រី​សម្បូរ​ជីវជាតិ​ផ្សេង​ៗ​ទៀត​សុទ្ធតែ​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​កុមារ ព្រោះ​វា​ជួយ​បង្កើន​ការ​លូតលាស់​ដល់​ខួរក្បាល​របស់​គេ​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ការ​ទទួលទាន​ខ្លាញ់​អូ​មេ​ហ្គា​បី​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​របស់​ជំងឺ ADHD បាន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកឯកទេស​ជា​ច្រើន​បាន​ណែនាំ​អោយ​ឪពុក​ម្តាយ​ទាំងឡាយ​ស្នើរ​អោយ​គ្រូពេទ្យ​ព្យាបាល​កូន​របស់​ពួក​គេ​សិន​មុន​ពេល​សម្រេចចិត្ត​អោយ​កូន​ប្រើ​ថ្នាំ​បំប៉ន​៕
 
សូមជួយចែករំលែកប្រសិនអ្នកពេញចិត្ត
 
 ត្រួតពិនិត្យដោយ៖ www.health.com.kh
 
 
ចែករំលែក!
សុខភាពទូទៅ
 

© រក្សាសិទ្ធិដោយ thmeythmey.com