កីឡាអន្តរជាតិ
អន្តរជាតិ
Mikautadze ខ្សែប្រយុទ្ធហ្ស៊កហ្ស៊ី នាំមុខការប្រជែងស្បែកជើងមាសក្នុងព្រឹត្តិការណ៍ Euro 2024
27, Jun 2024 , 5:39 pm        
រូបភាព
កីឡាករខ្សែប្រយុទ្ធ Georges Mikautadze របស់ក្រុមហ្ស៊កហ្ស៊ី កំពុងក្លាយជាកីឡាករនាំមុខគេក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍ Euro 2024 ចំនួន ៣ គ្រាប់។ Mikautadze រកបានគ្រប់ការប្រកួតទល់នឹងក្រុមតួកគី, សាធារណរដ្ឋឆែក និងព័រទុយហ្កាល់។



ខ្សែប្រយុទ្ធ Mikautadze នៅក្នុងជំនួបទល់ព័រទុយហ្កាល់ យប់ថ្ងៃទី២៧ ខែមិថុនា គេក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបើកលើទល់ព័រទុយហ្កាល់ ក្នុងជំនួបយកឈ្នះលទ្ធផល ២-០។
ទន្ទឹមនឹងការប្រជែងដើម្បីឡើងទៅវគ្គបន្តបន្ទាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាល កីឡាករនៅតាមក្រុមនីមួយៗ តែងតែព្យាយាមក្នុងការស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទី ដើម្បីជួយឱ្យក្រុមពួកគេរៀងៗខ្លួនយកឈ្នះការប្រកួត។ ជាក់ស្តែងក្រុមជម្រើសជាតិដូចជា បារាំង, អេស្ប៉ាញ និងអង់គ្លេស រួមទាំងម្ចាស់ផ្ទះអាល្លឺម៉ង់ ដើមឡើយ ត្រូវបានគេចាត់ទុកថាជាក្រុមនឹងអាចឈ្នះជើងឯក ការប្រកួតលើកនេះ។
  


ការប្រកួត Euro 2024 នៅត្រឹមការប្រកួតវគ្គចែកពូល ដែលទើបបញ្ចប់ទៅ មានរឿងរ៉ាវជាច្រើនបានកើតឡើង ទាំងកំណត់ត្រា និងការបង្ហាញសមត្ថភាពថ្មីល្អៗ ពីសំណាក់ក្រុមកីឡាករវ័យក្មេងជាច្រើន ខណៈក្រុមមួយចំនួន ក៏បានធ្លាក់ចេញពីការប្រកួត។ 
 
ប៉ុន្តែក្រោយចប់ការប្រកួតវគ្គចែកពូល ហើយ ១៦ក្រុម បានរកឃើញនឹងត្រូវប្រជែងបន្តទៅកាន់វគ្គជម្រុះ។ តើមកដល់ពេលនេះកីឡាកររូបណាដែលកំពុងនាំមុខទៅលើតំណែងស្បែងជើងមាស? 
  


មកដល់ពេលនេះ​មានតែកីឡាករ Georges Mikautadze របស់ក្រុមហ្ស៊កហ្ស៊ី ដែលរកបាន ៣គ្រាប់ដំបូងគេក្នុង Euro 2024។ ខ្សែប្រយុទ្ធរូបនេះ ស៊ុតបាល់ ១គ្រាប់ នៅរាល់ការប្រកួតពេលដែលហ្ស៊កហ្ស៊ីប្រកួតទល់​តួកគី ដែលកាលនោះក្រុមគេចាញ់ ៣-១ ស្មើឆែកលទ្ធផល ១-១ និងឈ្នះព័រទុយហ្កាល់លទ្ធផល ២-០ ការប្រកួតចុងក្រោយ។
 
ចំណែកកីឡាករដែលស៊ុតបាល់បាន ២គ្រាប់ រួមមាន Cody Gakpo របស់ហូឡង់, Jamal Musiala, Niclas Fullkrug អាល្លឺម៉ង់ និងកីឡាករ Ivan Schranz ស្លូវ៉ាគី។
  


ក្រៅពីនោះកីឡាករដែលរកបានគ្រាប់បាល់ត្រឹមតែ ១គ្រាប់ រួមមាន កីឡាករដែលរកបានគ្រាប់បាល់ម្នាក់មួយគ្រាប់រួមមាន៖ Kylian Mbappe បារាំង, Kai Havertz, Florian Wirtz, Ilkay Gundogan, Amre Can អាល្លឺម៉ង់, Fabian Ruiz, Alvaro Morata, Dani Carvajal, Ferran Torres អេស្ប៉ាញ, Michel Aebischer, Kwadwo Duah , Breel Embolo, Xherdan Shaqiri ស្វ៊ីស, Wout Weghorst, Memphis Depay ហូឡង់, Jude Bellingham, Harry Kane អង់គ្លេស, Nedim Bajrami, Klaus Gjasula, Qazim Laci អាល់បានី, Alessandro Bastoni, Nicolo Barella, Mattia Zaccagni អ៊ីតាលី, Bernabas Vargas ហុងគ្រី, Adam Buksa, Robert Lewandowski, Krzysztof Piatek ប៉ូឡូញ, Christian Eriksen, Morten Hjulmand ដាណឺម៉ាក, Erik Janza, Jan Karnicnik ស្លូវេនី, Nicolae Stanciu, Razvan Marin, Denis Dragus រូម៉ានី, Arda Guler, Mert Muldur, Kerem Akturkoglu , Cenk Tosunតួកគី, Lukas Provod, Patrik Schick, Tomas Soucek ឆែក, Francisco Conceicao, Bernardo Silva, Bruno Fernandes ព័រទុយហ្កាល់, Andrej Kramaric, Luka Modric ក្រូអាស៊ី, Scott McTominay ស្កុតឡែន, Luka Jovic ស៊ែប៊ី, Mykola Shaparenki , Roman Yaremchuk អ៊ុយក្រែន, Christoph Baumgartner, Gernot Trauner, Marko Arnautovic, Romano Schmid, Marcel Sabitzer អូទ្រីស, Youri Tielemans, Kevin De Bruyne បែលហ្ស៊ិក, Ondrej Duda ស្លូវ៉ាគី, Khvicha Kvaratskhelia ហ្ស៊កហ្ស៊ី៕





Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com