ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ ពន្យល់ពីបទឃាតកម្ម និងឃាតកម្មគិតទុកជាមុន
27, Jun 2024 , 7:59 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦មិថុនា ឆ្នាំ២០២៤។ រូបពី ក្រសួងយុត្តិធម៌
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦មិថុនា ឆ្នាំ២០២៤។ រូបពី ក្រសួងយុត្តិធម៌
ភ្នំពេញ៖ លោក កើត រិទ្ធ បានពន្យល់លម្អិតពីបទល្មើសចំនួន៣ គឺមនុស្សឃាតដោយអចេតនា មនុស្សឃាតដោយចេតនា និងមនុស្សឃាតដោយគិតទុកជាមុន ដើម្បីឱ្យយល់ការតែច្បាស់ ខណៈសំណុំរឿង ស្រី ស៊ីណា ត្រូវបានមហាជនក្នុងសង្គមតាមឃ្លាំមើល វែកញែក និងដេញដោលជាហូរហែ។

 
មាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ការសម្លាប់មនុស្សដោយអចេតនា គឺជាអំពើបណ្ដាលឱ្យស្លាប់អ្នកដទៃ ដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា, ការបំពានលើកាព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។ បទល្មើសនេះ ត្រូវផ្ដន្ទាទោសពី១ឆ្នាំដល់៣ឆ្នាំ រួមទាំងពិន័យពីពីរលាន ទៅប្រាំមួយលានរៀល។ ហើយរបៀបនៃការដាក់ទោស គឺផ្អែកតាមព្យសនកម្មដែលទទួលរង និងភាពសាហាវឃោឃៅរបស់ជនល្មើស។ នេះជាការពន្យល់របស់ រដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នាថ្ងៃទី២៦មិថុនា នៅក្រសួងយុត្តិធម៌។ 
 
សូមទស្សនាការបកស្រាយលម្អិតរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ 


ចំពោះការ មនុស្សឃាតដោយចតនា ក្នុងក្រមព្រហ្មទណ្ឌ ចែកចេញជាពីរបទល្មើស គឺមនុស្សឃាតដោយចេតនា និងមនុស្សឃាតដោយគិតទុកជាមុន៕ 
 

Tag:
 ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com