ជាតិ
អត្ថបទពាណិជ្ជកម្ម
ទូរទស្សន៍ ហង្សមាស ដាក់ឈុតធំ! ប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវាត់មាស៤ នៅលើសង្វៀនតែមួយ
27, Jun 2024 , 6:15 pm        
រូបភាព
នារសៀលថ្ងៃទី ២៧ មិថុនា ២០២៤ នេះស្ថានីយទូរទស្សន៍ហង្សមាស បានប្រារព្ធពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ មិនត្រឹមតែបង្ហាញខ្លួនកីឡាករកំពូលៗដែលនឹងត្រូវឡើងប្រកួតនោះទេ ថែមទាំងមានការចូលរួមពីតារាចម្រៀងល្បីៗរបស់ផលិតកម្មរស្មីហង្សមាសផងដែរ។
 
មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិដ៏មហស្ចារ្យបំផុត ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តទូរទស្សន៍ ហង្សមាស មានឈ្មោះថា XTREME CAMBODIA KUN KHMER ដណ្តើមខ្សែក្រវាត់មាស៤ នៅលើសង្វៀនតែមួយ ដែលនឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៣រសៀលតទៅ នៅសង្វៀន VIP ម៉ាស៊ីនត្រជាក់ស្ថានីយទូរទស្សន៍ហង្សមាស HDTV ( ព្រែកឯង) ។
 




 
កំពូលអធិរាជអ្នកប្រយុទ្ធគុនខ្មែរ ទាំង៧ នឹងត្រូវតតាំងប្រយុទ្ធជាមួយកំពូលអធិរាជគុនចម្រុះទាំង៦ជាតិសាសន៍មកពីជុំវិញពិភពលោក!!!
គូដណ្តើមខ្សែក្រវាត់មាសទាំង៤គូរួមមាន៖
(ដៃភ្លើង ជើងរន្ទះ) រឿង សោភ័ណ្ឌ VS ហ័ង យន័ចឺ (នាគភ្លើងក្រញាំពឹស) (ចិន)
(នាយសង្ហាគុនខ្មែរ) ឡៅ ចន្ទ្រា VS ម៉ូតាសា សីហ្វីហ្វាដ (គីងកុងឆ្លងដែនរន្ទះជើងផ្តាច់ព្រលឹង)(អ៊ីរ៉ង់)
(នាគ មាស បន្ទាយមានជ័យ) ឃឹម បូរ៉ា VS អាគីហ្វ ហ្គូលូហ្សាដា (អាស៊ែប៉ៃហ្សង់)
(កំពូលអ្នកលេងចិត្តសាស្ត្រគុនខ្មែរ) ប៊ឺត សង្ឃឹម VS ហ៊ីឆាំ ប៊ូឡារី (ម៉ារុក)
 
គូមិត្តភាពអន្តរជាតិ មានចំនួន៣គូ៖
(ហនុមាន ដែនសមុទ្រ) ធុន ផានិត VS ធៀន លីមីន (នាគសរពិឃាដ) (ចិន)
(រាជសីក្រញាំដែក) ឡោ សំណាង VS ភេត ភិតសានូលុក (ខ្លាជំទង់ពេញកម្លាំង)(ថៃ)
(កូននាគគុនខ្មែរ) រិន ដេវីត VS ហ្រ្វេ កាស្រ្តូ ហ្គង់ហ្សាឡេស (ស៊ុយអែត)
 


ទស្សនិកជនទាំងអស់អាចចូលរួមទស្សនាផ្ទាល់ដោយសេរី នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៣រសៀលតទៅ នៅសង្វៀន VIP ម៉ាស៊ីនត្រជាក់ស្ថានីយទូរទស្សន៍ហង្សមាស HDTV ( ព្រែកឯង) ។ XTREME CAMBODIA KUN KHMER ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA BEER បង្កើនភាពស្និទស្នាល!

(អត្ថបទពាណិជ្ជកម្ម)









Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com