ជាតិ
ជនល្មើស ស្រី ស៊ីណា ត្រូវ​តំណាង​អយ្យការ​ចោទ​បន្ថែម​ពី«បទ​រំលោភ​លើ​លំនៅដ្ឋាន​»
27, Jun 2024 , 8:12 pm        
រូបភាព
ភ្នំពេញ​៖ តំណាង​អយ្យការ សម្រេច​បន្ថែម​បទ​ចោទ​មួយទៀត​លើ​ជនល្មើស ស្រី ស៊ីណា ពីបទ​រំលោភ​លើ​លំនៅដ្ឋាន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ចេញផ្សាយ​ល្ងាច​ថ្ងៃទី​២៧ មិថុនា​នេះ​។​



​បន្ទាប់ពី​បាន​ពិនិត្យ​លម្អិត​លើ​សំណុំរឿង​ករណី​បាញ់ប្រហារ​ដែល​បង្កដោយ ស្រី ស៊ីណា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពិនិត្យឃើញថា ជនសង្ស័យ​បាន​ដើរចូល​ផ្ទះ​ជនរងគ្រោះ​ដោយ​ពុំមាន​ការអនុញ្ញាត​។ ចំពោះ​សកម្មភាព​នេះ តំណាង​អយ្យការ បញ្ជាក់​ដូច្នេះ​៖«​តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​បន្ថែម​លើ​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភ​លើ​លំនៅឋាន តាម​មាត្រា​២៩៩»​។

​បទល្មើស​ថ្មី​នេះ ជនសង្ស័យ អាច​នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ខែ ទៅ​១​ឆ្នាំ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​។ សូមបញ្ជាក់ ករណី​បាញ់សម្លាប់​កាលពី​ថ្ងៃទី ១៧ មិថុនា បាន​បណ្ដាលឱ្យ​មនុស្ស​ស្លាប់ ២​នាក់ និង​រងរបួស ២​នាក់​៕

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com