ជាតិ
ឥទ្ធិពលសម្ពាធទាប ធ្វើឱ្យតំបន់មួយចំនួននៅកម្ពុជាអាចមានភ្លៀង ពីថ្ងៃទី៣០មិថុនា-២កក្កដា
30, Jun 2024 , 2:29 pm        
រូបភាព
ដោយ៖ ជ ដារី

កម្ពុជា ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង កំពុងរងឥទ្ធិពលរដ្ឋពីសម្ពាធទាប។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។

 
បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះ ធ្វើឱ្យបណ្តាខេត្តមួយចំនួន នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្រប ដណ្តប់លើផ្ទៃដី១០ភាគរយ។ នៅតំបន់វាលទំនាប  មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សា។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយុម។
 
ចំណែកនៅតំបន់ខ្ពង់រាបវិញ សីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សា។ ខេត្តមួយចំនួននៅតំបន់ខ្ពង់រាប ដូចជាកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី ៥ភាគរយ។ 
 
នៅតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សា។ នេះបើតាមក្រសួងធនធានទឹក ដែលបន្តទៀត ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់ គ្របដណ្តប់លើ ផ្ទៃដី១០ភាគរយ៕
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com