កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ មានអត្តពលិកជាប់វគ្គជម្រុះទៅអូឡាំពិកប៉ារីស ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍
12, May 2024 , 3:59 pm        
រូបភាព
ថៃ​ មានអត្តពលិកច្រើនជាងគេ​ឆ្លងផុតវគ្គជម្រុះ ទៅកាន់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិករដូវក្តៅ ​ក្រុង​ប៉ារីស ​ឆ្នាំ​២០២៤ ចំណោមប្រទេសទាំង១១នៅតំបន់អាស៊ីអាគ្នេយ៍។ ៤ប្រទេសក្នុងចំណោមនោះ មិនទាន់មានអត្តពលិកជាប់នៅឡើយ។



គិត​ត្រឹម​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ មានអត្តពលិកពីប្រទេសចំនួន៧ប៉ុណ្ណោះពីអាស៊ីអាគ្នេយ៍ ដែលអាចឆ្លងផុតវគ្គជម្រុះ ទៅកាន់អូឡាំពិកប្រទេសបារាំង។
 
 ថៃ មានអត្តពលិកទទួលបានកៅអីទៅកាន់ប្រទេសបារាំងចំនួន៣៨នាក់ ច្រើនជាងគេ ប្រចាំអាស៊ីអាគ្នេយ៍ តាមពីក្រោយដោយឥណ្ឌូណេស៊ី ២១នាក់ ម៉ាឡេស៊ី ១៨នាក់ សិង្ហបុរី ១៧នាក់ ហ្វីលីពីន ១២នាក់ វៀតណាម ១០នាក់ និងមីយ៉ាន់ម៉ា ១នាក់។
 
ចំណែក​ ប្រទេសអាស៊ាន៤ទៀត រួមមាន កម្ពុជា ព្រុយណេ ឡាវ និង​ទីម័រខាងកើត មិនទាន់​មាន​អត្តពលិក​ណា​ម្នាក់​ ឈ្នះវគ្គជម្រុះទៅកាន់​ក្រុង​ប៉ារីស ​នៅឡើយទេ។ យ៉ាងណាក៏ដោយ ប្រទេសដែលគ្មានកីឡាករឆ្លងផុតវគ្គជម្រុះ ក៏នឹងត្រូវអញ្ជើញឱ្យមានការចូលរួមប្រកួតប្រជែងលើប្រភេទកីឡាចាស់វស្សានៅអូឡាំពិកផងដែរ។
 
កីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២៦ ខែកក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកលើកទី៣៣ នឹងមានកីឡាករ កីឡាការិនី សរុបចំនួន១០៥០០នាក់ ចូលរួមប្រជែងមេដាយ ក្នុង៣២ប្រភេទកីឡា លើ៣២៩វិញ្ញាសា៕

Tag:
 អូឡាំពិកប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com