ជាតិ
វីដេអូ
ល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំង ជាគោលដៅទេសចរណ៍​ថ្មីមួយទៀតក្នុងខេត្តបាត់ដំបង
13, May 2024 , 7:59 am        
រូបភាព
ល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំងជាគោលដៅទេសចរណ៍ថ្មីមួយទៀតក្នុងខេត្តបាត់ដំបង
ល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំងជាគោលដៅទេសចរណ៍ថ្មីមួយទៀតក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំង ជាគោលដៅទេសចរណ៍ដ៏អស្ចារ្យ ​ ដែលមានមនុស្សរស់នៅ តាំងពីជាង ៧ ម៉ឺន ឆ្នាំមុន។ ទោះជាយ៉ាងណា កន្លែងទេសចរណ៍ដែលមានទីតាំងនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងមួយនេះ មិនមានទេសចរច្រើនទេដែលស្គាល់ និងទៅដល់ទីនោះ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លើកឡើងថា ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាង​ស្ពាន នៃតំបន់ភ្នំទាក់ទ្រាំង គឺជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់​ភ្ញៀវទេសចរណ៍ ​ ទស្សនកិច្ចសិក្សាស្វែងយល់ ពីមនុស្សសម័យបុរេប្រវត្តិ ។ ​លោកបន្តថា អ្វីដែលពិសេស តាមការស្រាវជ្រាវ នៅតំបន់ល្អាងស្ពាន ជាភស្តុតាងមួយបង្ហាញពីប្រជាជាតិខ្មែរ ​រស់នៅលើទឹកដី​នេះ តាំងពីរាប់ម៉ឺនឆ្នាំមកហើយ ។ លោកថា​ ភស្តុតាងទាំងនេះ  ត្រូវបានរកឃើញ ដោយក្រុមអ្នកស្រាវជ្រាវ ធ្វើកំណាយ កន្លងទៅ ហើយឆ្នាំ ២០២៥ នឹងមានការធ្វើកំណាយបន្តទៀត  ។


​បើតាមក្រុមអ្នកធ្វើកំណាយ ក្នុងល្អាងភ្នំនេះ រកឃើញវត្ថុបុរាណជាច្រើន ដូចជា ថ្មបំបែក ,ថ្មរំលីង ,ភាជន៍ គ្រឿងសម្អាងកាយ (អង្កាំ ​ កងដៃធ្វើពីថ្ម   បន្តោងខ្សែក ធ្វើពីចង្កូមសត្វ )បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព ។  
 
​ដោយមើលឃើញចំណុចទាក់ទាញ នៃតំបន់ទេសចរណ៍នេះ ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរ បានចុះសិក្សា គ្រោង រៀបចំ ទីតាំង ស្ថានីយ៍បុរេប្រវត្តិសាស្រ្ត ដូចជា ផ្លូវធ្វើដំណើរកាន់តែល្អ  ជណ្តើរ ឡើង ​ បង្គន់  និងកន្លែងសម្រាប់ផ្តល់ព័ត៌មាន ជាដើម៕






Tag:
 ល្អាងស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com