ជាតិ
សុខភាព
វេជ្ជបណ្ឌិតជំនាញ ផ្ដល់គន្លឹះសំខាន់ៗដល់អាណាព្យាបាលដែលមានកូនកើតជំងឺទឹកនោមផ្អែមប្រភេទ១
13, May 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ ជំងឺទឹកនោមផ្អែមប្រភេទ១ បណ្តាលមកពីប្រពន្ធ័ភាពស៊ាំអ្នកជំងឺប្រឆាំងនិងកោសិកាលំពែង ដែលមានមុខងារផលិតអាំងស៊ុយលីន (កោសិកាបែតា)។ ជំងឺទឹកនោមផ្អែមប្រភេទ១ភាគច្រើនកើតលើកុមារវយ័ជំទង់។ មាតាបិតា ដែលមានបុត្រភ្ងា កើតជំងឺនេះ តែងតែមានក្តីកង្វល់ក្តីបារម្ភ ជួនកាលធ្លាក់ទឹកចិត្តផងក៏មាន។



លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន បានផ្ដល់អាហារគំនិតមួយចំនួនដល់មាតាបិតាដែលមានកូនកើតជំងឺទឹកនោមផ្អែម ដូចជា កុំបន្ទោសខ្លួនឯង
 
មានបុត្រកើតជំងឺទឹកនោមផ្អែមប្រភេទ១ មិនមែនជាកំហុសរបស់នរណាទេ។ មិនទាក់ទងនឹងគ្រួសារ ការរស់នៅ ការទទួលទាន អ្វីទ្បើយ។ អាចនិយាយម្យ៉ាងទៀតជារឿងព្រេងវាសនា រើសមិនបាន។ 
 
ជំងឺទឹកនោមផ្អែមប្រភេទ១ព្យាបាលបាន

ថ្វីបើអ្នកប្រាជ្ញមិនទាន់អាចពន្យល់បានថាហេតុអ្វីបានជាប្រពន្ធ័ភាពស៊ាំអ្នកជំងឺប្រឆាំងហ្នឹងកោសិកាបែតា ខ្លួនឯង។ តែអ្នកប្រាជ្ញបានរកឃើញ តាំងពី១០០ឆ្នាំមុន ថ្នាំព្យាបាលអ្នកជំងឺអោយរស់នៅដូចគេដូចឯង គឺ ទិព្វឪសថ “អាំងស៊ុយលីន”។ 
 
បច្ចេកវិទ្យាថ្មីៗបង្កើនគុណភាពជីវិតអ្នកជំងឺ

អាំងស៊ុយលីនថ្មីៗ ជួយកាត់បន្តយការឡើងចុះៗរបស់ជាតិស្ករអ្នកជំងឺ ហើយតិចម្ជុលជាងមុន។ បច្ចេកវិទ្យាInsulin Pump (សព្វថ្ងៃមាននៅមន្ទីពេទ្យកាល់ម៉ែត) ផ្តល់Freedom អ្នកជំងឺជាងមុនច្រើន។ តែត្រូវចងចាំថា ការប្រើប្រាស់បច្ចេកវិទ្យា គឺយើង ត្រូវគ្រប់គ្រងTechnology មិនមែនTechnologyគ្រប់គ្រងយើងទេ។ 
 
លើសពីនោះDiabetic Mobile App អាចជួយភ្ជាប់ទំនាក់ទំនង វេជ្ជបណ្ឌិត អ្នកជំងឺ និង ក្រុមគ្រួសារ។ ឧទាហរណ៍ App CarnetDia “កំណត់ត្រាទឹកនោមផ្អែម”។
 
គាំទ្រគាំពារបុត្រអោយចាក់អាំងស៊ុយលីននិងតាមដានជាតិស្ករជាប្រចាំ
លើកទឹកចិត្តកូនជាប្រចាំ ប្រឹក្សាជាមួយកូន។ បង្កើតបរិយាកាសគាំទ្រសំរាប់កូន ឧទាហរណ៍ទំនាក់ទំនងរវាង សាលារៀន-ពេទ្យ-ផ្ទះ ដើម្បីទំនុកបំរុងពួកគាត់។ តែមិនត្រូវ ធ្វើជាប៉ូលីស ទាហ៊ាន FBI CIA ។ល។ តាមដានកូនជាដាច់ខាត ព្រោះវាផ្តល់ផលអវិជ្ជមានទៅវិញ។
 
ចាក់អាំងស៊ុយលីន និង តាមដានជាតិស្ករជាប្រចាំជាកត្តាចំបង។ មិនមានពេលណាមួយដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្តូរ មកថ្នាំគ្រាប់ (ថ្នាំពេទ្យ ថ្នាំបុរាណ) រឺ អាហារបំប៉នជាដាច់ខាត។ 
 
មានស្តុកអាំងស៊ុយលីននិងសម្ភារៈចាំបាច់

អ្នកជំងឺនិងក្រុមគ្រួសារ ត្រូវស្តុកទុកអាំងស៊ុយលីន ប្រដាប់មើលជាតិស្ករ ប្រដាប់មើលទឹកនោម (Ketone) អោយបានគ្រប់គ្រាន់។
 
ស្វែងយល់អំពីរបបចំណីអាហារ និងវិធីជួយអ្នកជំងឺពេលស្ករចុះឬទ្បើងជ្រុល
ស្វែងយល់ជាមួយវេជ្ជបណ្ឌិត និងHealthcare providers អោយបានជាប្រចាំ។ ចូលរួមជាមួយកូនបើមានPatient Education Session៕
 

Tag:
 សុខភាព
  ទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com