ជាតិ
វីដេអូ
ប្រាសាទព្រៃគីសង់ពីឥដ្ឋ ប្រឈមនឹងពុកផុយពីធម្មជាតិ និងទឹកភ្លៀង
03, Jun 2024 , 7:59 pm        
រូបភាព
ដោយ៖ ជី ចំរ៉ុង 

ត្បូងឃ្មុំ៖ ប្រាសាទព្រៃគី ជាប្រាសាទដ៏ចំណាស់មួយក្នុងចំណោមប្រាសាទទាំង៩ នៅខេត្តត្បូងឃ្មុំ ។ ប្រាសាទនេះ ត្រូវបានសង់នៅលើទីទួលមានកសិន្ទទឹកជុំវិញ និងមានតួប៉មបីសង់ពីឥដ្ឋ លាយ​ថ្មបាយក្រៀម នៅលើខឿនថ្ម បាយក្រៀម ដែលមានបណ្តោយប្រវែង ២៣,៤០ម៉ែត្រ និងទទឹង ប្រវែង​១២,៦០ម៉ែត្រ។
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 


ប្រាសាទព្រៃគី ស្ថិតនៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ មានទំហំ ៤ម៉ែត្របួនជ្រុង និងមានកម្ពស់ ៧.៥ម៉ែត្រ ក្នុងសតវត្សរ៍ទី១០ រចនាបថកោះកេរ្តិ៍  ដោយរាជព្រះបាទជ័យវរ្ម័នទី៤​ ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25  លោក​ ពិន​ អំណត់ ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តត្បូងឃ្មុំ  បានឱ្យដឹងថា  បច្ចុប្បន្នប្រាសាទនេះ នៅសល់កំពូលតែមួយប៉ុណ្ណោះ ដោយកំពូលពីរទៀតត្រូវបានដួលរលំពីការលួចជីកកោះកាយរកវត្ថុបុរាណ។ លើសពីនេះទួលប្រាសាទដែលនៅសល់ក៏ប្រឈមនឹងការពុកផុយផងដែរព្រោះនៅម្លប់មិនសូវត្រូវពន្លឺព្រះអាទិត្យ។ 
 
លោក​ ពិន​ អំណត់ បានបន្ថែមថា មន្ទីរវប្បធម៌ ក៏បានរៀបចំសម្អាតបន្ថែមគ្រប់ប្រាសាទទាំងអស់ទូទាំងខេត្ត ដែលស្ថិតនៅក្នុងការអភិរក្ស៕ 
 




Tag:
 ប្រាសាទព្រៃគី
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com