ជាតិ
វីដេអូ
រពិសដៃ ផ្ទៃឆ្អែត! អ្នកស្រី តែន សុឃី ដាំបន្លែចម្រុះបានទាំងបរិភោគ និងលក់
09, Jun 2024 , 6:09 pm        
រូបភាព
ដោយ៖ អ៊ុត រស្មី & តុប វណ្ណារ៉ា 

កំពង់ធំ៖ អ្នកស្រី តែន សុឃី ជាកសិករដាំបន្លែចម្រុះ ដែលទទួលបានគ្រាប់ពូជ និងបច្ចេកទេសដាំដុះពីអង្គការ Helen Keller ក្រោមគម្រោង«លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយ:កម្មវិធីផលិតកម្មស្បៀងជាលក្ខណ:គ្រួសារ»។ ទំនេរពីការងារផ្ទះ ស្រ្តីវ័យ៥៤ឆ្នាំរូបនេះ បានឆ្លៀតដាំបន្លែវិលជុំនៅផ្ទះទុកសម្រាប់បរិភោគ និងលក់ផង។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 


ក្នុងមួយថ្ងៃអ្នកស្រី សុឃី អាចរកចំណូលបាន២-៣ម៉ឺនរៀលពីការដាំបន្លែចម្រុះដែលឆាប់ទទួលបានផល។ «ដាំមូយមុខៗ ពិបាកលក់។​ ពេលយើងដាំច្រើនមុខដូច្នេះ គេទិញមួយមុខបន្តិចៗ ដាច់បានច្រើន និងងាយស្រួលលក់»។ នេះជាការលើកឡើងរបស់អ្នកស្រី សុឃី៕ 
 

Tag:
 ដាំបន្លែចម្រុះ
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com