ជាតិ
វីដេអូ
«នំគោ» ថ្នាំបំប៉នជីវជាតិគោកុំឱ្យស្គមស្គាំង
10, Jun 2024 , 7:59 am        
រូបភាព
កំពង់ធំ៖ «នំគោ» មានរូបរាងដូចដុំថ្ម ជាអាហារបំប៉នជាតិរ៉ែដល់សត្វគោ។ លោក យឿន យន ជាកសិករចិញ្ចឹមគោនៅស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើនំគោយកចងព្យួរក្នុងរោងឱ្យគោលិតជារៀងរាល់ ដើម្បីបំប៉នជាតិរ៉ែកុំឱ្យគោស្គមស្គាំង។ លោក យឿន យន  បានឱ្យដឹងថា រយៈពេល២ឆ្នាំ ដែលលោកឱ្យគោលិតនំនេះ ជួយឱ្យគោរបស់លោកមានសុខភាពល្អ ស៊ីស្មៅច្រើន និងមិនស្គមដូចមុន។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 



បើតាមលោក យឿន យន នំគោមិនពិបាកធ្វើ ចំណាយតិច និងងាយរកវត្ថុធាតុផ្សំ។ កសិករវ័យ៥៣ឆ្នាំរូបនេះ បានពីរបៀបធ្វើ និងវត្ថុធាតុផ្សំនំគោដូច្នេះ៖ «នំនេះស្រួលធ្វើទេ យើងដាក់លាយកន្ទក់ ស្ករ  អំបិល ជីអ៊ុយរ៉េ និងស៊ីម៉ងត៍ រួចចាក់ពុម្ព»។ 
 
កសិកររូបនេះបន្ថែមថា ការធ្វើនំគោនេះ ចំណាយតិចប៉ុណ្ណោះ ដោយ១០គីឡូក្រាម ចាយតែ ២-៣ម៉ឺនរៀល៕  
 

Tag:
 នំគោ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com